(វីដេអូ) ស្ងាត់មួយរយៈ! MGC 2019 ដេត ស្រីនាឌ រំលេចខ្លួនជាតួទេវធីតាឆ្នាំថ្មី ទ្រង់គ្រឿងសមសួនណាស់
និយាយចំពោះម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០១៩ កញ្ញា ដេត ស្រីនាឌ ក៏ជាបវរកញ្ញាមួយរូបធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំង ទោះបីជាបវរកញ្ញារូបនេះ មិនសូវបង្ហាញវត្តមានលើឆាកបវរកញ្ញាញឹកញាប់ ប៉ុន្តែនាងនៅតែទទួលបានប្រជាប្រិយភាពមិនតិចទេ ដែលកន្លងមកបានបោះជំហានក្នុងវិស័យសម្ដែងលេចមុខក្នុងភាពយន្តជាច្រើន និង ថតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។
ដោយឡែក មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាបវរកញ្ញារូបនេះ ហាក់ស្ងប់ស្ងាត់ខ្លាំងមិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈផ្សេងៗឡើយ ដោយទើបតែ ថ្មីៗនេះ ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នឹងឈានចូលមកដល់ឆាប់ៗខាងមុខ ក៏បានឃើញកញ្ញា ដេត ស្រីនាឌ បង្ហាញខ្លួនក្នុងឈុតទេវធីតា ឆ្នាំថ្មី តែងជាតួអង្គព្រះនាង មហោទរាទេវី រំលេចសម្រស់យ៉ាងស្រស់ស្អាត។
ជាមួយនឹងការតុបតែងខ្លួនជាបុត្រីទី ៧ នៃកបិលមហាព្រហ្ម ព្រះនាង មហោទរាទេវី នោះដែរ ដេត ស្រីនាឌ កំពុងត្រូវបានមហាជនអ្នកគាំទ្រចែករំលែក និង សរសើរពីរូបសម្រស់របស់បវរកញ្ញារូបនេះ ស្រស់ស្អាតលេចធ្លោខ្លាំងក្នុងឈុតទេវធីតាឆ្នាំថ្មីនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖