(វីដេអូ) លេចមុខ នាង សម្បត្តិ ចូលប្រឡងកម្មវិធី Road 2 the star ច្រៀងញ៉ោះឱ្យគណៈកម្មការអៀនខ្វេរ
មហាជនអ្នកគាំទ្របានស្គាល់ហើយពីអតីតបេក្ខភាព The Voice Cambodia រដូវកាលទី ៣ លោក នាង សម្បត្តិ ដែលជាអតីតបេក្ខភាពមានសមត្ថភាពលេចធ្លោមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនជាច្រើន។
យ៉ាងណាមិញ មកដល់ពេលនេះ ដ្បិតតែមិនទទួលបានជោគជ័យមែន ប៉ុន្តែ នាង សម្បិត្ត ក៏បានក្លាយជាតារាចម្រៀងមួយរូបក្ដោបការងារជាច្រើនក្នុងវិស័យចម្រៀង ដោយគេតែងឃើញលោកលេចមុខលើឆាកប្រគំតន្រ្តីផ្សេងៗ។
ដោយឡែក ថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ចំពោះ នាង សម្បត្តិ ខណៈបានឃើញវត្តមានរបស់លោកចូលរួមប្រឡងក្នុងកម្មវិធី Road 2 the star រដូវកាលទី ៣ ដែលបានបង្ហាញសមត្ថភាពច្រៀងបទ «ចង់ប្រាប់ថា I love you!» ចំពោះមុខគណៈកម្មការ ដែលលោកថែមទាំងបានច្រៀងញ៉េះញ៉ោះគណៈកម្មការ ស៊ីន យូប៊ីន យ៉ាងគួរឱ្យស្រឡាញ់ទៀតផង។ ក្នុងវគ្គបង្ហាញសមត្ថភាពដំបូងនៃកម្មវិធី Road 2 the star រដូវកាលទី ៣ សប្ដាហ៍ទី ១ នេះ នាង សម្បត្តិ ក៏បានឈ្នះវគ្គជម្រុះឈានទៅវគ្គបន្តផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖