(វីដេអូ) អ្នកគាំទ្រសង្ស័យ ប៊ឺរី និង សុវណ្ណាឡាង សាងស្នេហ៍ក្រៅឆាក ពេលឃើញសកម្មភាពថើបគ្នាស្និទ្ធៗដូចសង្សារ
ពិតណាស់ ចំពោះទំនាក់ទំនងរវាងតារាសម្ដែងប្រុសលោក ប៊ឺរី និង តារាសម្ដែងស្រី គៀត សុវណ្ណាឡាង ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍តាំងពីសម្តែងរួមគ្នានៅក្នុងខ្សែភាពយន្តភាគមួយរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស គឺរឿង «ប្រពន្ធចិត្តព្រះ» ដែលក្នុងសាច់រឿងនេះ អ្នកទាំងពីរបានសម្តែងជាតួប្តីប្រពន្ធគ្នា។
យ៉ាងណាមិញ ចាប់តាំងពីសម្ដែងសាច់រឿងនេះមក មហាជនក៏តែងចាប់អារម្មណ៍ថាអ្នកទាំងពីរហាក់មានទំនាក់ទំនងខុសពីធម្មតា ដែលលោក ប៊ឺរី និង កញ្ញា គៀត សុវណ្ណាឡាង តែងបង្ហាញពីសកម្មភាពផ្អែមល្ហែមនឹងគ្នាក្រៅពីការងារ និង ហាក់ស្និទ្ធស្នាលគ្នាខ្លាំង ធ្វើឱ្យមហាជនបានសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរអាចលើសពីមិត្តរួមការងារ។
ជាក់ស្ដែង ថ្មីៗនេះ ដ្បិតតែតារាសម្ដែងប្រុសស្រីមួយគូនេះ មិនបានចេញបញ្ជាក់ច្បាស់ៗពីទំនាក់ទំនងមែន ប៉ុន្តែអ្នកទាំងពីរកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រ ចាប់អារម្មណ៍ និង ដាក់ការសង្ស័យជាខ្លាំង ព្រមទាំងគិតថាអ្នកទាំងពីរកំពុងសាងស្នេហ៍នឹងគ្នាពិតមែន ខណៈបានឃើញសកម្មភាពរបស់អ្នកទាំងពីរថើបគ្នាផ្ទាល់ៗ និង ស្និទ្ធៗប្រៀបដូចគូស្នេហ៍អ៊ីចឹង៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖