បាត់មុខយូរ! ស៊ឹម ស្រីនិច បង្ហាញខ្លួនជាថ្មី តែងតួទ្រង់គ្រឿងទេវធីតាឆ្នាំថ្មី ព្រះនាង មហោទរាទេវី សមសួនស្អាតខ្លាំង
ជារៀងរាល់ឆ្នាំឱ្យតែកៀកថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គេតែងសង្កេតឃើញវត្តមានតារាសម្ដែង តារាចម្រៀងក្នុងរង្វង់សិល្បៈខ្មែរបានតែងខ្លួនជាទេវធីតា ដែលប្រដាប់ដោយគ្រឿងសម្លៀកបំពាក់ល្អល្អះ ស្រស់ស្អាត និង ប្រណីតៗយ៉ាងទាក់ទាញ។
ខណៈពិធីបុណ្យចូលឆ្នាំប្រណពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នឹងឈានចូលមកដល់នៅពេលឆាប់ខាងមុខនេះ ងាកទៅមើលតារាសម្ដែងស្រី ស៊ឹម ស្រីនិច ក៏បានបង្ហាញខ្លួនក្នុងឈុតទេវធីតា ឆ្នាំថ្មី ព្រះនាង មហោទរាទេវី យ៉ាងស្រស់សោភាផងដែរ។
ក្នុងឈុតដ៏ល្អល្អះ ដែលបានតុបតែងជាបុត្រីទី ៧ កបិលមហាព្រហ្ម ព្រះនាង មហោទរាទេវី នោះដែរ ស៊ឹម ស្រីនិច កំពុងត្រូវបានមហាជនអ្នកគាំទ្រចែករំលែក និង សរសើរខ្លាំងពីរូបសម្រស់របស់តារាសម្ដែងស្រីរូបនេះស្រស់ស្អាតប្លែកជាមួយឈុតទេវធីតាដ៏ល្អឯកនេះ៕
រូបភាព ៖ De PAGE studio