ហិរគ្រប់ប៉ុស្ដិ៍! ស្ទីលថ្មីរបស់បវរកញ្ញាដ៏មានសក្កានុពល ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងដាក់ស្នេហ៍អ្នកគាំទ្រ
ពិតណាស់ បវរកញ្ញាពោរពេញដោយប្រជាប្រិយភាពកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia ២០២១ មកដល់ពេលនេះ នៅតែមានសក្ដានុពលក្នុងចិត្តមហាជនអ្នកគាំទ្រដដែលចំពោះរូបនាង ដែលអ្នកគាំទ្រនៅតែបន្តតាមដានគាំទ្រដល់រូបនាងមិនថាចូលរួមកម្មវិធីបវរកញ្ញា ឬ កម្មវិធីផ្សេងៗ។
ជាមួយគ្នានោះ អ្វីដែលតែងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង សរសើរខ្លាំង ដែលជារឿយៗតែងឃើញបវរកញ្ញារូបនេះ បញ្ចេញរូបភាពលើបណ្ដាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់របស់នាង ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្ដែង ថ្មីៗនេះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះរូបសម្រស់របស់នាង ដែលបានបញ្ចេញរូបភាពប៉ុន្មានសន្លឹកស្ទីលថ្មីលើហ្វេសប៊ុក ជារូបភាពក្នុងឈុតពណ៌ខ្មៅលេងទឹកមុខបែបកាចៗកាន់សត្វពស់ស្ទីលបែបគ្រូមន្តអាគម ជាមួយនឹងរាងដ៏ស្រឡូនស្អាតរបស់នាង ធ្វើឱ្យអ្នកគាំទ្រផ្ទុះការចែករំលែក និង បញ្ចេញមតិព្រាត៕