ទៅក្រៅប្រទេសមួយរយៈ ត្រឡប់មកវិញភ្លាម កុយ អេនណា កាន់តែហិរជាមួយស្ទីលថ្មី
មហាជនអ្នកគាំទ្រតាមដានរបស់បវរកញ្ញាលំដាប់រងទី ១ Miss Grand Cambodia 2023 កុយ អេនណា បានដឹងហើយកាលពីមួយរយៈកន្លងទៅ បវរកញ្ញារូបនេះ បានសម្រាកពីវិស័យបវរកញ្ញាហោះទៅប្រទេស New Zealand ដើម្បីទៅលេងលោកប៉ា និង សាច់ញាតិបងប្អូន ព្រមទាំងធ្វើដំណើរកម្សាន្តយ៉ាងរីករាយ។
យ៉ាងណាមិញ ក្រោយពីទៅក្រៅប្រទេសមួយរយៈនោះ ពេលនេះដែរ កុយ អេនណា ក៏បានត្រឡប់មកខ្មែរវិញ ដោយមកដល់ប្រទេសភ្លាម បវរកញ្ញារូបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាមានចាប់អារម្មណ៍ជាថ្មីជាមួយនឹងរូបភាពស្ទីលថ្មីប៉ុន្មានសន្លឹករបស់នាង ដែលកាន់តែហិរជាមួយរូបសម្រស់ដ៏ទាក់ទាញ។
រូបភាពនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចែករំលែកខ្លាំង និង បញ្ចេញមតិបង្ហាញការលើកទឹកចិត្តជំរុញឱ្យបវរកញ្ញារូបនេះវិលត្រឡប់ចូលប្រកួតម្ដងទៀតផងដែរ៕