អុញ! Han So Hee សារភាពហើយ នាងពិតជាបានទាក់ទង Ryu Jun Yeol អតីតសង្សារ Lee Hyeri ពិតមែន
កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ ព័ត៌មាននៃទំនងរវាងតារាស្រី Han So Hee និង តារាប្រុស Ryu Jun Yeol ដែលជាអតីតសង្សាររបស់ Lee Hyeri បានធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក្នុងនោះក៏ត្រូវបានមហាជនចោទថាជាជនទីបីនៅក្នុងការបែកបាក់របស់ពួកគេផងដែរ។
យ៉ាងណាមិញ ភ្លាមៗនាងក៏បានផុសសារខ្លីបដិសេធថា នាងមិនបានទាក់ទងជាមួយនឹងសង្សាររបស់នរណានោះទេ ហើយនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤ នេះ នាងក៏បានផុសសារវែងអន្លាយបន្ថែម ដើម្បីឱ្យមហាជនដឹងពីការពិត។ ដំបូងនាងបានឱ្យដឹងថា នាង និង Ryu Jun Yeol ពិតជាមានទំនាក់ទំនងជាមួយគ្នាពិតមែន តែនាងសុំមហាជនកុំឱ្យប្រើពាក្យថាផិតក្បត់ ឬក៏ជាជនទីបី។
ក្នុងនោះ នាងពិតជាបានជួប Ryu Jun Yeol នៅក្នុងការតាំងពិព័រណ៍នៅហាវ៉ៃពិតមែន ហើយដោយសារតែកាលនោះ នាងបានដឹងថានាងនឹងគេ អាចនឹងមានឱកាសបានថតរឿងជាមួយគេ នាងក៏បានទៅរាក់ទាក់គេជាធម្មតា។ នាង និង Ryu Jun Yeol បានចាប់ផ្តើមមានទំនាក់ទំនងនៅក្នុងឆ្នាំ ២០២៤ ហើយគេបានប្រាប់នាងថា គេបានបែកពី Hyeri តាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ តែព័ត៌មានទើបតែធ្លាយនៅចុងឆ្នាំ ទើបនាងក៏សម្រេចចិត្តបង្កើតទំនាក់ទំនងជាមួយគេតែម្តងទៅ។
នាងឱ្យដឹងទៀតថា កាលដែលនាងផុសតបទៅព័ត៌មានភ្លាមៗនោះ នាងមិនបានគិតអ្វីច្រើនឡើយ ហើយវាមើលទៅដូចមិនសមគួរនោះទេ នាងចង់សុំទោសទៅកាន់ ចំពោះរឿងនេះ ក៏ដូចជាសុំទោសទៅកាន់មហាជនផងដែរ ដែលធ្វើដោយមិនបានគិត។ នាងគិតថាកាលដែរនាងត្រូវតែបង្ហាញតែភាពល្អទៅកាន់ពិភពលោក នឹងធ្វើឱ្យនាងកាន់តែពិបាក។ នាងអាចមានអកប្បកិរិយាដែលមិនសមរម្យ ឬមិនសមគួរ គឺវាចៀសមិនផុត តែនាងក៏បើកចិត្តទទួលការរិះគន់ផងដែរ។
ចុងក្រោយនាងពិតជាសោកស្តាយ ដែលធ្វើឱ្យអ្នកគាំទ្របារម្ភ តែនាងក៏ពេញចិត្តនឹងទទួលកំហុសរបស់ខ្លួន នាងអរគុណទៅអ្នកដែលតែងតែគាំទ្រ និង ជឿជាក់លើនាងកន្លងមក។ នាងសុំទោស នាងនឹងគ្រប់គ្រងខ្លួនឯងឱ្យបានល្អជាងនេះនៅថ្ងៃអនាគត៕