អីយ៉ាស់! ធ្លាយដំណឹងកំលោះសង្ហា Kim ម្ចាស់តំណែង Mister International 2023 នឹងមកកម្សាន្តនៅកម្ពុជា
នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ នេះ អ្នកគាំទ្រវិស័យបវរកញ្ញា និង បុរសឯកកម្ពុជា មានការរំភើបចិត្តជាខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធីប្រកួតសម្រស់បុរសឯក Mister International បានបង្ហោះរូបភាពម្ចាស់តំណែង Mister International 2023 គឺបុរសសង្ហា Kim Goodburn នឹងធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជារយៈពេល ៣ ថ្ងៃ ដោយចាប់ពីថ្ងៃទៅ ១៧ ដល់ ១៩ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ។
ទន្ទឹមនឹងដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជារីករាយជាខ្លាំង ថែមទាំងបានចូលទៅបញ្ចេញមតិស្វាគមន៍ដល់អ្នកកំលោះ Kim ទៀតផង។ ដោយឡែក ចំពោះវត្តនៃការមកកាន់ប្រទេសកម្ពុជានេះ គេពុំទាន់បានដឹងថា អ្នកកំលោះ Kim នឹងទៅកម្សាន្តទីណាខ្លះឡើយ។
យ៉ាណាមិញ ដ្បិតពុំទាន់មានការបញ្ជាក់ពីសា្ថប័ន Mister International ក៏ដោយ មហាជនសង្ឃឹមថាបុរសឯកអន្តរជាតិរូបនេះអាចនឹងទៅទស្សនាប្រាសាទអង្គរវត្តខ្មែរនាទឹកដីខេត្តសៀមរាប ដោយហេតុថាជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៅក្នុងប្រទេសខ្មែរ៕