ភ្ញាក់ផ្អើលជាខ្លាំង! នាង Julia Gama លំដាប់រងទី ១ MU 2020 មកប្រកួត Universal Woman 2024 នៅកម្ពុជា
ខណៈនេះកម្មវិធី Universal Woman ឆ្នាំ ២០២៤ កំពុងតែបើកឆាកប្រកួតយ៉ាងស្វិតស្វាញនៅប្រទេសកម្ពុជា។ ក្នុងនោះ គេឃើញថាមានបេក្ខភាពបវរកញ្ញាប្រមាណ ៥០ ប្រទេសបានមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលសុទ្ធសឹងជាបេក្ខភាពខ្លាំងមានទាំងសម្រស់ និង ចំណេះដឹង។
យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតបានធ្វើឡើងនៅទឹកដីអង្គរខេត្តសៀមរាប ដោយតម្រូវឱ្យបវរកញ្ញាទាំងអស់គ្រងនូវឈុតសម្លៀកបំពាក់បុរាណខ្មែរ ពោលគឺឈុតអប្សរាដើម្បីថតរូបនៅទីតាំងប្រាសាទអង្គរវត្តដែលជាសម្បត្តិមរតកវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ។
ដោយឡែក នៅក្នុងឆ្នាំនេះ គេឃើញវត្តមានរបស់លំដាប់រងទី ១ នៃកម្មវិធី Miss Universe 2020 នាង Julia Gama ក៏បានចូលរួមប្រកួតក្នុងកម្មវិធី Universal Woman ផងដែរ។ ជាមួយនឹងការវិលត្រឡប់ប្រកួតម្តងទៀតនេះពិតជាធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្រីស្រស់ Julia Gama ជាបេក្ខភាពជើងខ្លាំង និង ធ្លាប់ឈរលើចំណាត់ថ្នាក់លំដាប់រងទី ១ ទៀត ដូចនេះមហាជនយល់ថាមានភាគរយច្រើននាងនឹងក្លាយជាម្ចាស់មកុដសម្រាប់កម្មវិធី Universal Woman 2024 ព្រោះសមត្ថភាព និង រូបសម្រស់គឺបានទាំងព្រម៕