(វីដេអូ) ផ្ទុះសំណើចលាន់! អ៊ីវ៉ា ប្រើសំឡេងតួឯកសម្ដែងកំប្លែងជាមួយក្រុម ពូណុយ សមនោះសម
ប្រិយមិត្តដែលចូលចិត្តទស្សនាវីដេអូកំប្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ជាបានស្គាល់ជាក់ជាពុំខាននូវក្រុមកំប្លែង ពូណុយ ដែលជាក្រុមកំប្លែងមួយទទួលបានការសរសើរពីសំណាក់មហាជនជុំវិញការសម្ដែងកំប្លែងដែលមិនមានពាក្យអសុរោះ និង ផ្តល់តម្លៃអប់រំក្នុងសង្គម រួមនឹងសំណើចក្អាកក្អាយ។
ជាមួយនឹងរឿងកំប្លុកកំប្លែងនេះ មហាជនតែងលាន់មាត់សរសើរចំពោះ ពូណុយ ដែលជាអ្នកដឹកនាំផលិតមានថ្វីដៃល្អ ធ្វើឱ្យសាច់រឿងមើលមិនងាយធុញឡើយ ពោលគឺ ពូណុយ តែងរិះរកយកគំនិតប្លែកៗថ្មីៗមកចែកជូនអ្នកទស្សនាឱ្យទទួលបានអារម្មណ៍សើចសប្បាយ។
ដោយឡែក ថ្មីៗនេះ ពូណុយ បានហៅ អ៊ីវ៉ា ដែលជាតារាកំប្លែងម្នាក់ពូកែបញ្ចូលសំឡេងមកសម្ដែង រឹតតែធ្វើឱ្យផ្ទុះសំណើចបន្ថែមទៀត។ ជាពិសេស មហាជនស្រឡាញ់សំឡេងរបស់តារាសម្ដែងភេទទី ៣ អ៊ីវ៉ា នៅពេលនិយាយម្តងៗ គឺពីរោះមានទឹកដម ហើយប៉ះដៃគូដូចជាពូណុយ ពូណម និង ដារ៉ូទៀត កាន់តែធ្វើឱ្យសាច់រឿងពីដើមដល់ចប់មានតែសំណើច៕