កំលោះ តុប វិសាល និង ដាហ្វី ស្និទ្ធកាយមិនអស់ចិត្ត ឥលូវចេះប្រើភាសាស្នេហ៍ទៀត
មួយរយៈចុងក្រោយនេះមហាជនសង្កេតឃើញថាតារាសម្ដែងប្រុសរូបសង្ហា ដាហ្វី និង កំលោះរូបសង្ហា តុប វិសាល ហាក់ដូចជាស្និទ្ធស្នាលគ្នាខ្លាំង។ ជារឿយៗតារាប្រុសទាំងពីរតែងបង្ហោះរូបភាពផ្អែមល្ហែម កៀកកើយគ្នា បង្ហាញឱ្យមហាជនឃើញរហូតដល់មានការបញ្ចេញមតិថា តារាប្រុសទាំងពីរបង្កាត់ភ្លើងស្នេហ៍នឹងគ្នាថែមទៀតផង។
យ៉ាងណាមិញ មិនត្រឹមតែរូបភាពស្និទ្ធស្នាលប៉ុណ្ណោះទេ កន្លងមកតារាប្រុសទាំងពីរក៏តែងបង្ហោះរូបភាព ហើយសរសេរ Caption បែបភាសាស្នេហាឱ្យគ្នាផងដែរ។ តួយ៉ាង កាលពីពេលកន្លងទៅ គេឃើញអ្នកកំលោះ តុប វិលាល បានបង្ហោះរូបភាពជាមួយនឹងអ្នកកំលោះ ដាហ្វី និង Sticker រូបបេះដូងលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានសរសេរពាក្យយ៉ាងផ្អែមធ្វើឱ្យមហាជនលួចច្រណែនមិនតិចទេ។
តាមរយៈការបង្ហោះរបស់អ្នកកំលោះ តុប វិសាល បានសរសេរថា ៖ «ឃ្លាតតែកាយតែបងនៅជិតអូន ខានជួប ២ អាទិត្យហើយ»។ យ៉ាងណាមិញ ដ្បិតថាតារាប្រុសទាំងពីរបង្ហាញភាពស្និទ្ធស្នាលគ្នាមែន តែគេពុំអាចសន្មត់ថា ទំនាក់ទំនងនេះជាមិត្ត ឬ ស្នេហាឡើយ ដរាបណាពុំទាន់មានការបញ្ជាក់ច្បាស់លាស់ពីសាមីខ្លួន៕