តាមពិត ផន សុផារី ធ្វើពិធីឡើងវីឡាថ្មីនេះ គឺជាវីឡារបស់ ប៊ែលឡា និង អ៊ែលលី កូនស្រីសំណព្វចិត្តរបស់នាង
ជាការពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនអ្នកគាំទ្រតាមដានពីជីវិតឯកជនរបស់តារាស្រី ផន សុផារី និង គ្រួសារ បានដឹងហើយថាអ្នកនាងមានជីវភាពកាន់តែធូរធារខ្លាំង រស់នៅក្នុងជីវិតមួយយ៉ាងអភិជន លើគំនរទ្រព្យដែលកាន់តែជោគជ័យចាយលុយពេញៗដៃ និង បានទិញរបស់ទ្រព្យទុកជាបន្តបន្ទាប់។
ជាក់ស្ដែង កាលពីថ្មីៗកន្លងទៅ ជីវិតគ្រួសាររបស់តារាស្រី ផន សុផារី បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំង ខណៈស្ងាត់ៗចូលឆ្នាំថ្មីភ្លាមគេបានឃើញអ្នកនាង និង ស្វាមី បានបើកបង្ហាញផ្ទះវីឡាថ្មីដ៏ធំស្កឹមស្កៃតម្លៃរាប់សិបម៉ឺនដុល្លារសាងសង់ជិតរួចរាល់ ដែលអ្នកទាំងពីរបានសំងំទិញស្ងាត់ៗជាង ១ ឆ្នាំមកហើយ។
ដោយឡែក មកដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ នេះ ផ្ទះវីឡាថ្មីដ៏ស្កឹមស្កៃនេះបានសាងសងរួចរាល់ និង កំពុងរៀបចំកម្មវិធីឡើងយ៉ាងអធិអធម នៅក្នុងបុរី ប៉េងហួត បឹងស្នោ។ សម្រាប់ផ្ទះថ្មីនេះដែរ ត្រូវគេបានដឹងថា ផន សុផារី និង ស្វាមី ទំនងជាសាងសង់ឡើងឱ្យកូនៗទាំង ២ របស់នាង គឺអូន ប៊ែលឡា និង អ៊ែលលី ព្រោះបើតាមការបញ្ជាក់លើស្លាកណែនាំលើផ្លូវសម្រាប់ភ្ញៀវចូលរួមនោះ នាងបានសរសេរថា ៖ «ផ្ទះប្រារព្ធពិធីឡើងគេហដ្ឋានថ្មី ប៊ែលឡា និង អ៊ែលលី #១២ A, S.t R03»៕