(វីដេអូ) ស្ងាត់ៗ តាប៊ុយ សម្ដែងរឿងស្នេហា BL លើកដំបូងជាមួយកំលោះ ថុង ផ្ទុះការចាប់អារម្មណ៍ព្រាត
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិត ២ ឆ្នាំហើយ ដែល តាប៊ុយ ពិធីករដ៏ឆ្នើម និង ជាអ្នកផលិតកម្មវិធីមានប្រជាប្រិយភាពរូបនេះ បានដើរចេញពីស្ថានីយ៍ទូរទស្សន៍ MYTV ក្រោយពីបានរួមការងារនៅក្នុងទ្រនំនេះ អស់រយៈពេលជាង ១៣ ឆ្នាំកន្លងមក។
ក្រោយបញ្ចប់អាជីពជាពិធីករ និង អ្នកផលិតកម្មវិធីនៅទូរទស្សន៍ My TV មក អតីតពិធីករស្រស់សង្ហារូបនេះ ក៏មិនបានស្វែងរកទ្រនំថ្មីនៅឡើយ គឺលោកបានបន្តសកម្មភាពរបស់ខ្លួននៅលើបណ្តាញសង្គមទាំងហ្វេសប៊ុក និង Tik Tok ក្នុងការលក់ផលិតផលតាមអនឡាញ និង ការស្វែងរកអាហារឆ្ងាញ់ៗតាមភោជនីយដ្ឋាន និង ហាងអាហារសាមញ្ញៗជាច្រើន ដើម្បីណែនាំឱ្យអ្នកទស្សនា និង អ្នកគាំទ្របានស្គាល់ផងដែរ។
អ្វីដែលសំខាន់កាលពីពេលថ្មីៗនេះ ស្រាប់តែ តាប៊ុយ បានចេញនូវវីដេអូរឿងកំប្លែង BL ខ្លីមួយ ដោយលោកជាអ្នកសម្ដែងផ្ទាល់ផងដែរ។ ក្នុងរឿងនោះ តាប៊ុយ និង អ្នកកំលោះ ថុង បានសម្ដែងបែបផ្អែមល្ហែម ស្និទ្ធស្នាល ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។ សម្រាប់ តាប៊ុយ វិញ ពាក្យថាសិល្បៈអាចធ្វើបានគ្រប់យ៉ាង សូម្បីតែសម្ដែងជាអ្នកស្រឡាញ់ភេទដូចគ្នាបុរស និង បុរស រហូតផ្ទុះការសរសើរពីមហាជនថាស័ក្តិសម និង ចង់ឱ្យបន្តផលិតបន្ថែម៕