កេរ្តិ៍ឈ្មោះកំពុងល្បីខ្លាំង តែតារាស្រីថៃ ២ នាក់នេះបណ្ដោយឱ្យផុងខ្លួននឹងល្បែងដល់ថ្នាក់ជាប់គុកច្រវាក់
ក្នុងរង្វង់សិល្បៈថៃមានរឿងរ៉ាវច្រើនណាស់ ពិសេសរឿងរ៉ាវអាស្រូវស្នេហា និង រឿងជីវិតរបស់សិល្បករថៃ។ ក្នុងនោះ មានតារាមួយចំនួនដែលបានផុងខ្លួនក្នុងរឿងល្បែងស៊ីសង និង បំណុលរហូតធ្លាប់ជាប់គុកច្រវាក់ថែមទៀតផង។ ដោយតារាទាំងនោះរួមមាន ៖
១. តារាសម្ដែងស្រី Pinky Savika
ប្រិយមិត្តបានស្គាល់រួចមកហើយ តារាសម្ដែងស្រី Pinky Savika គឺជាតារាសម្ដែងដ៏ល្បីម្នាក់នៅប្រទេសថៃ ដោយរាល់ការសម្ដែងរបស់ស្រីស្រស់រូបនេះតែងទទួលបានការគាំទ្រ និង សរសើរពីមហាជន។ ដោយឡែក កាលពីឆ្នាំ ២០២២ កន្លងទៅ ស្រីស្រស់រូបនេះបានផុងខ្លួននឹងល្បែងអនឡាញ Forex-3D ដែលរងការចោទប្រកាន់ពីបទឆបោកលុយ រហូតជាប់គុកអស់រយៈពេល ៣ ខែ ហើយពេលនេះនាងបានចេញពីគុក និង មានសេរីភាព ព្រមទាំងប្រឡូកសិល្បៈវិញផងដែរ។
២. តារាចម្រៀងស្រី Bitoey Rsiam
មិនខុសអីពីតារាស្រី Pinky Savika កាលពីឆ្នាំ ២០២៣ កន្លងទៅ តារាស្រី Bitoey Rsiam ត្រូវរងពីបទចោទប្រកាន់ជុំវិញបញ្ហាល្បែងស៊ីសង Forex-3D ដែលកាលនោះនាងត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងគុករយៈពេល ៦ ខែ។ យ៉ាងណាមិញ ពេលនេះនាងបានមានសេរីភាពវិញ និង បានចូលក្នុងវិស័យសិល្បៈវិញហើយ៕