ដល់កូនកាន់តែធំ តារាចម្រៀង និង សម្តែងស្រី ២ រូបនេះ លេងខ្លួនកាន់តែលះ
នៅក្នុងចង្កោមសិល្បៈ តារាស្រីដែលសម្រាលបុត្ររួច សុទ្ធតែពូកែថែរាង និង ថែសម្រស់។ បើក្រឡេកមកតារាស្រីដែលនិយមលេងខ្លួនលះៗមួយទំហឹង ហើយស្ទីលមើលទៅមិនច្រឡំគេនោះ យើងឃើញថាមានតារាស្រីល្បីពីររូប គឺមួយជាតារាសម្តែង និង ជាពិធីការិនី ឯមួយទៀតគឺជាតារាចម្រៀងរ៉េបជួរមុខនៅកម្ពុជា។
១. គង់ ចាន់ស្រីមុំ
ធ្មេចបើកៗ តារាស្រី គង់ ចាន់ស្រីមុំ បានរៀបការប្រមាណជិតដប់ឆ្នាំមកហើយ ហើយក៏បង្កើតបានកូនស្រីមួយដ៏គួរឱ្យស្រលាញ់ដែលមហាជនគាំទ្រស្គាល់ឈ្មោះថា ម៉ូ ម៉ូ។ ថ្វីបើកូនកាន់តែធំ តែ គង់ ចាន់ស្រីមុំ នាងកាន់តែក្មេងវ័យ កាន់តែស្រស់ស្អាត បើនិយាយពីការលេងខ្លួន គឺកាន់តែឡូយឆាយ សូម្បីតែកូនរបស់នាងក៏ពូកែលេងខ្លួនដូចជានាងផងដែរ។ គង់ ចាន់ស្រីមុំ ជាតារាស្រីពូកែខាងជំនួញ នាងនៅតែរក្សាបាននូវភាពល្បីល្បាញមកដល់សព្វថ្ងៃ ជាពិសេសស្ទីលលេងខ្លួនរបស់នាង មានលក្ខណៈ Trending ត្រូវចិត្តយុវវ័យ តួយ៉ាងកន្លងមក អ្នកគាំទ្រនារីៗតែងតែលេងខ្លួនទៅតាមស្ទីលរបស់នាង រាប់តាំងពី ម៉ូដសក់ ការផាត់មុខ និង ការស្លៀកពាក់តុបតែងខ្លួនជាដើម។
២. ទេព បូព្រឹក្ស
ចំពោះ ទេព បូព្រឹក្ស វិញ រាល់ការត្រលប់មកវិញ ឬ comeback នាងមិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ ទាំងបទចម្រៀង និងការលេងខ្លួនរមែងតែប្លែក ហើយអស្ចារ្យជានិច្ច។ អ្វីកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រោយក្លាយជាអ្នកម្តាយ ទេព បូព្រឹក្ស នៅតែរក្សាការលេងខ្លួនស្ថិតនៅលំដាប់កំពូល សំខាន់ខណៈកូនកាន់តែធំ នាងក៏កាន់តែលេងខ្លួនឡូយឆាយមិនសំចៃដៃឡើយ។ និយាយរួម បើមិនប្រាប់ថាមានកូន ទេព បូព្រឹក្ស គឺមើលមិនដឹងថាជាម៉ាក់ៗនោះទេ៕