លើកដំបូងកំលោះសង្ហា Nunew និង Zee មកកម្ពុជា ហើយល្ងាចនេះនឹងរៀបចំកម្មវិធី Fan Meeting
កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ តារាសម្ដែងប្រុសថៃល្បីឈ្មោះពីរដួង គឺអ្នកកំលោះ Nunew និង កំលោះរូបសង្ហា Zee បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ខណៈនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៤ នេះ នឹងរៀបចំកម្មវិធី Fan Meeting ។
ទន្ទឹមនឹងការមកដល់របស់អ្នកកំលោះទាំងពីរ យើងឃើញថាមានមហាជនខ្មែរជាច្រើនបានទៅរង់ចាំទទួលស្វាគមន៍នៅព្រលានយន្តហោះដោយផ្ទាល់។ ជាមួយគ្នានោះ សម្រាប់ប្រុសសង្ហា Nunew និង Zee ក៏បានបង្ហាញអារម្មណ៍សប្បាយរំភើបដែរ ព្រោះមិននឹកស្មានថាមានការគាំទ្រច្រើននៅកម្ពុជា។
សម្រាប់តារាប្រុសទាំងពីរ គឺជាលើកដំបូងហើយដែលបានមកកាន់ទឹកដីប្រទេសកម្ពុជា។ ក្នុងនោះគេក៏ឃើញតារាប្រុសគូនេះបានបង្ហោះរូបភាពផ្តិតជាប់វិមានឯករាជ្យកម្ពុជាផងដែរ។ ជាពិសេសបង្ហាញនូវទឹកមុខរីករាយពោរពេញដោយភាពកក់ក្តៅពីអ្នកគាំទ្រនៅកម្ពុជា។ ដោយឡែក សម្រាប់មហាជនអ្នកគាំទ្រក៏បានចូលទៅបញ្ចេញមតិស្វាគមន៍ព្រោងព្រាតផងដែរ៕