ក្ដៅគគុក! PK និង ភរិយា លែងលះគ្នាដាច់ស្រេច ក្រោយល្បីខាងប្រុសលួចបង្កាត់ភ្លើងស្នេហ៍ក្រៅផ្ទះ
កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ពិធីករប្រុសល្បីឈ្មោះ PK Piyawat និង ភរិយាតារាស្រី Yoghurt Nattasha បានចេញមកទម្លាយក្នុងបទសម្ភាសហើយក្រោយពីល្បីពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង បណ្ដាសារព័ត៌មានតូចធំជាច្រើនថាចែកផ្លូវគ្នា ខណៈស្រឡាញ់គ្នាមក ១២ ឆ្នាំ ហើយរស់នៅមិនចុះសម្រុងគ្នាបន្ទាប់ពីរៀបការដោយលោក PK លួចបង្កាត់ភ្លើងស្នេហ៍ថ្មីក្រៅផ្ទះ។
តាមការឱ្យដឹងពីសាមីខ្លួនទាំងពីរ គឺថាអ្នកទាំងពីរបានចុះហត្ថលេខាលែងលះរួចរាល់ជាស្ថាពរហើយ ខណៈពេលនេះទំនាក់ទំនងរវាងអ្នកទាំងពីរគឺត្រឹមតែបងប្អូនប៉ុណ្ណោះ។ ក្នុងបទសម្ភាសនោះ លោក PK បាននិយាយទាំងទឹកភ្នែករៀបរាប់សុំការអភ័យទោសទៅកាន់ស្រីស្រស់ Yoghurt និង ក្រុមគ្រួសារដោយលោកមិនអាចធ្វើតាមសន្យានៅថ្ងៃរៀបការបានថានឹងកាន់ដៃមើលថែគ្នាអស់មួយជីវិត។
ដ្បិតថាលែងលះគ្នាមែន លោក PK នៅតែស្រឡាញ់ Yoghurt និង នៅតែជួយផ្តល់កម្លាំងចិត្តឱ្យគ្រប់ពេល។ ងាកទៅមើលស្រីស្រស់ Yoghurt វិញបានលើកឡើងថា ៖ «ទទួលស្គាល់ថាអ្នកទាំងពីរមុនចែកផ្លូវគ្នាពិតជាមានរឿងរ៉ាវច្រើនមែន តែពេលនេះបានដោះស្រាយគ្នាចប់ហើយ។ ក្នុងនោះក៏បានដើរផ្លូវរៀងៗខ្លួន តែទំនាក់ទំនងគឺរាប់អានគ្នាជាបងប្អូន អ្នកទាំងពីរតែងមានបំណងល្អឱ្យគ្នាជានិច្ច និង នៅតែរួមការងារជាមួយគ្នាបានដូចដើម»៕