ផ្ទុះការសង្ស័យពិធីករល្បី PK Piyawat លែងលះភរិយា ដោយសារសុំនាងយកប្រពន្ធមួយទៀតមិនបាន
រឿងរ៉ាវសង្ស័យពិធីករប្រុសល្បីលោក PK Piyawat និង ភរិយារូបស្រស់កំពុងតែផ្ទុះការចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីមានផេកល្បីមួយបានបង្ហោះថា ពិធីករល្បីម្នាក់បានលែងលះភរិយាដោយសារតែភរិយាមិនព្រមឱ្យមានប្រពន្ធមួយទៀត។
គ្រាន់តែបង្ហោះបែបនេះភ្លាម មហាជននាំគ្នាគិតសំដៅដល់ពិធីករល្បី PK Piyawat ជាពិសេស អ្វីដែលកាន់តែអស់មន្ទិលទៀតនោះ សូម្បីតែ DJ Matoom ដែលជាអ្នកជំនិត ក៏បានបញ្ជាក់ជាសារធារណៈច្បាស់ៗដែរថា វាជាការពិតមែន ដែល PK Piyawat សុំភរិយាមានប្រពន្ធមួយទៀត តែភរិយាទទួលមិនបានខូចចិត្ត ធ្វើឱ្យចំណងគ្រួសាររកាំរកូសបែកបាក់គ្នា។
លើសពីនេះទៅទៀតនោះ DJ Matoom ក៏បានបន្ថែមទៀតថា រឿងកាន់តែច្បាស់យ៉ាងណានោះចង់ឱ្យអ្នកគាំទ្ររង់ចាំស្តាប់សាមីខ្លួនចេញមុខបកស្រាយបន្ថែមប្រសើរជាជាង ហើយ DJ Matoom ក៏បានសុំចិត្តមហាជន កុំទាន់វាយប្រហារខាងណាមួយផងដែរ ពោលគឺ រង់ចាំដំណឹងពីមាត់សាមីខ្លួនបន្ថែមសិន៕