(វីដេអូ) ឥទ្ធិពលណាស់! ស៊ីន យូប៊ីន ត្រូវអ្នកគាំទ្រម្នាក់សុំហត្ថលេខា រួចឱ្យគេសាក់លើដៃ ព្រោះស្រឡាញ់គាំទ្រខ្លាំង
ពិតណាស់ បច្ចុប្បន្ន ស៊ីន យូប៊ីន ចាត់ទុកជាតារាស្រីដ៏លេចធ្លោមួយរូបក្នុងវិស័យសិល្បៈ ដែលក្រៅពីអាជីពសម្ដែង នាងបានសាងស្នាដៃដ៏គួរឱ្យសរសើរ និង អស្ចារ្យផ្សេងៗពេញដោយក្ដីមោទកភាពជាច្រើនទាំងក្នុងស្រុក និង ក្រៅប្រទេសសម្រាប់អ្នកគាំទ្រ។
បើនិយាយពីប្រជាប្រិយភាព តារាសម្ដែងស្រីរូបនេះ ក្លាយជាតារាស្រីមួយរូបដែលមានឥទ្ធិពលខ្លាំងឆក់បានការស្រឡាញ់ពេញចិត្ត និង គាំទ្រពីមហាជនគ្រប់ស្រទាប់យុវវ័យផងដែរ។
ជាក់ស្ដែង អ្វីកាន់តែចាប់អារម្មណ៍ខ្លាំង ចំពោះឥទ្ធិពលនៃការស្រឡាញ់គាំទ្រ ថ្មីៗនេះ ស៊ីន យូប៊ីន ត្រូវបានអ្នកគាំទ្រនារីម្នាក់ បង្ហាញក្ដីស្រឡាញ់គាំទ្រខ្លាំងចំពោះអាយដលរូបនេះ រហូតសុំហត្ថលេខា ឬក៏ឈ្មោះរបស់នាងយកទៅឱ្យគេសាក់នៅលើដៃទុកជាអនុស្សាវរីយ៍ទៀតផង។
វីដេអូនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្របង្ហោះចែករំលែកលើបណ្ដាញសង្គម TikTok បន្តគ្នា ដែលបង្ហាញពីប្រជាប្រិយភាពរបស់តារាសម្ដែងស្រី ស៊ីន យូប៊ីន កាន់តែសុសសាយក្នុងស្រទាប់ទស្សនិកជន៕