ផ្អែមជាងគូកំលោះក្រមុំទៀត! មកមើលរូប Pre-Wedding របស់ fluke ជាច្រើនសន្លឹកស្អាតញាក់
រំឭកដល់ឈ្មោះ Fluke អ្នកដែលនិយមទស្សនារឿងភាគថៃប្រាកដជាបានស្គាល់ជាពុំខាន ព្រោះបើគិតតាំងពីចូលសិល្បៈមកទល់ពេលនេះ Fluke រួមសម្តែងក្នុងរឿងភាគថៃមិនតិចនោះឡើយ រហូតមហាជនចាំមុខ។
ជាមួយគ្នានោះ បើងាកមកមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ មហាជនខ្លះច្បាស់ជាបានដឹងរួចមកហើយ ដោយមុនពេលមានភរិយា និង កូនស្រីម្នាក់នៅបច្ចុប្បន្ននេះ ការពិតទៅ Fluke ធ្លាប់មានភរិយាដើម និង មានកូនប្រុសម្នាក់រួចទៅហើយ។
ទោះយ៉ាងណា ក្រោយសាងគ្រួសារថ្មីជាមួយភរិយារូបស្រស់ជាកូនសេដ្ឋីមានកូនស្រីម្នាក់ជាចំណងដៃមក ជីវិតគ្រួសារអ្នកទាំងពីរហាក់កាន់តែមានក្តីសុខលើសដើម។ មុនពេលចាប់ដៃគ្នាសាងគ្រួសារ ការពិតទៅគូស្វាមីភរិយាមួយគូនេះមិនទាន់បានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការឡើយ រហូតប្រកាសច្បាស់ៗថានឹងរៀបចំមង្គលការនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះទៀតផង។
ដោយឡែក គ្រាន់តែថ្ងៃមង្គលខិតជិតចូលមកដល់ Fluke ចាប់ផ្តើមបង្ហោះរូបភាព Pre-Wedding ជាបណ្តើរៗ ដែលតាមរយៈរូបមួយសន្លឹកៗពិតជាស្រស់ស្អាតខ្លាំងណាស់ រហូតអ្នកគាំទ្រឃើញហើយលាន់មាត់សរសើរមិនដាច់៕