(វីដេអូ) កក្រើកយប់មិញ! នី រតនា និង ភរិយា រៀបចំពិធីចេញខែបង្កក់សិរីឱ្យកូនភ្លោះ យ៉ាងអធិកអធមណាស់
ពិតណាស់ តារាចម្រៀងប្រុស នី រតនា និង ភរិយា បានទទួលចំណងដៃជីវិតដែលជាទាយាទទី ២ និង ទី ៣ ដ៏មានតម្លៃ គឺជាកូនភ្លោះប្រុសស្រីដ៏គួរឱ្យក្នាញ់ ដែលបានសម្រាលឃើញពន្លឺព្រះអាទិត្យ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រោមការអបអរសាទរយ៉ាងច្រើនពីសំណាក់សាច់ញាតិ បងប្អូន មិត្តអ្នកសិល្បៈ និង អ្នកគាំទ្រលើបណ្ដាញសង្គម។
ជាមួយគ្នានោះ មហាជនក៏ចាប់អារម្មណ៍ឃើញថាទាយាទភ្លោះទាំងពីររបស់តារាចម្រៀងប្រុសរូបនេះ មានមុខមាត់ទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ខ្លាំង ដែលប៉ាម៉ាក់រូបគេបានដាក់ឈ្មោះយ៉ាងពីរោះ ដែលកូនស្រី ឈ្មោះ នីវណ្ណ អ៊ែលឡូឌី ហៅ អ៊ែល និង កូនប្រុស ឈ្មោះ នីវណ្ណ អ៊ែនដូនី ហៅ អ៊ែន។
ដោយឡែក មកដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ កូនភ្លោះប្រុសស្រីរបស់ នី រតនា មានអាយុ ១ ខែហើយ ដែលបានឃើញលោក និង ភរិយា ធ្វើកម្មពិធីចេញខែបង្កក់សិរីឱ្យកូនភ្លោះ ព្រមទាំងខួបកំណើតឱ្យកូនស្រីច្បងគំរប់ ៤ ឆ្នាំ រៀបចំឡើងយ៉ាងប្រណីត និង អធិកអធមខ្លាំងទាំងកម្មពិធីសូត្រមន្តពេលព្រឹក និង ពិធីជប់លៀងពេលល្ងាច ដែលមានការចូលរួមពីបងប្អូន មិត្តភក្តិអ្នកសិល្បៈជាច្រើន៕