គ្រាន់តែទទួលដំណឹង Vill មានស្នេហ៍ថ្មីជាមួយ Mac ភ្លាម Jes សង្សារចាស់ស្រាប់តែបោះសម្តីនេះឡើងភ្លែត
ក្រោយបែកជាមួយ Jes មួយរយៈធំមក ពេលនេះ Vill Wannarot រកឃើញអ្នកស្អំបេះដូងថ្មីហើយ ពោលគឺថ្មីៗនេះនាងបានទម្លាយពេញៗមាត់ថានាងកំពុងតែមានទំនាក់ទំនងស្នេហ៍ជាមួយតារាប្រុសរូបសង្ហា Mac Weerakaniz ដែលគិតមកត្រឹមពេលនេះអ្នកទាំងពីរទាក់ទងគ្នារយៈពេល ២ ខែហើយ។
ទន្ទឹមនឹងចំណងស្នេហ៍បានបើកចំហ គូស្នេហ៍មួយគូនេះហាក់មិនចាំយូរឡើយ ដោយបានដឹកដៃគ្នាដើរកម្សាន្តផ្អែមល្ហែមមិនចាញ់គូស្នេហ៍រាប់ឆ្នាំឡើយ រហូតធ្វើឱ្យអ្នកគាំទ្ររំពឹងថាអ្នកទាំងពីរនឹងអាចកាន់ដៃគ្នាដល់ថ្ងៃពិសេស។
ដោយឡែក បើងាកមកមើល Jes អតីតគូស្នេហ៍របស់ Vill Wannarot វិញ គ្រាន់តែដឹងថាអតីតគូស្នេហ៍កំពុងតែផ្អែមល្ហែមជាមួយស្នេហ៍ថ្មីភ្លាម លោកបានទម្លាយអារម្មណ៍នៅមុខសន្នីសិទកាសែតកាលពីពេលកន្លងទៅថា លោកពិតជារីករាយណាស់ ព្រោះក្តីស្រឡាញ់គឺជាភាពស្រស់ស្អាតមួយ ដូច្នេះមិនថាបែបណាឡើយ លោករីករាយ និង អបអរជានិច្ច៕