(វីដេអូ) ខានផ្អែមល្ហែមយូរ! គ្រាន់តែ Ter សឹកភ្លាម Mai Davika ប្រញាប់ធ្វើរឿងនេះភ្លែត
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ មហាជនអ្នកគាំទ្រជាច្រើនបានអនុមោទនាបុណ្យជាមួយនឹងតារាប្រុស Ter Chantavit បន្ទាប់ពីតារាប្រុសរូបនេះសម្រេចចិត្តសាងផ្នួសនៅក្នុងវ័យ ៤០ ឆ្នាំ។ សម្រាប់ការសាងផ្នួសលើកនេះដែរ Ter Chantavit គឺបួសដើម្បីសងគុណអ្នកមានគុណរបស់លោកទាំងពីរ។
ក្រោយពីបួសបាន ២៣ ថ្ងៃ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ តារាប្រុស Ter បានសម្រេចចិត្តលាចាកសិក្ខាបទហើយ។ ទន្ទឹមនឹងការបួសរៀងក្នុងសំណាក់ព្រះពុទ្ធសាសនារយៈពេលជិតមួយខែមក អ្នកកំលោះ Ter មានសេចក្តីរីករាយជាខ្លាំង ព្រោះថាលោកបានសិក្សារៀនសូត្រនូវព្រះធម៌វិន័យ និង វិធីជីវិតផ្សេងៗ។
យ៉ាងណាមិញ ងាកទៅមើលតារាស្រី Mai Davika ដែលជាសង្សារតារាប្រុស Ter ក៏សប្បាយចិត្តដែរ ពេលឃើញសង្សារបានបួសបំពេញសងគុណឪពុកម្តាយ។ អ្វីដែលសំខាន់កំលុងពេលដែលតារាប្រុស Ter នៅជាព្រះសង្ឃរយៈ ២៣ ថ្ងៃ ស្រីស្រស់ Mai តែងឆ្លៀតយកចង្ហាន់ទៅប្រគេនមិនដែលដាច់នោះក៏ដោយសារក្តីនឹករឭក។
ដោយឡែក ពេលនេះអ្នកកំលោះ Ter បានសឹកមកវិញហើយ ក្នុងនោះ Mai មិនបង្អង់យូរចេញវីដេអូ និង រូបភាពផ្អែមល្ហែមភ្លែតលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ដោយអង្គុយកៀកកើយជាមួយនឹងសង្សារយ៉ាងផ្អែមល្ហែម ព្រោះជិតមួយខែហើយដែលអ្នកទាំងពីរនៅឆ្ងាយគ្នា៕
View this post on Instagram