បែកពី Jes មួយរយៈ ពេលនេះ Vill រកបានអ្នកស្អំបេះដូងថ្មី ពេលនេះបើកទម្លាយពីគ្រាជួបគ្នាដំបូងរហូតកើតជាស្នេហា
បើគិតមកត្រឹមពេលនេះរយៈពេល ២ ខែទៅហើយ ដែលតារាស្រីរូបស្រស់ Vill Wannarot និង Mac Weerakaniz បានបើកបេះដូងទទួលគ្នាជាគូស្នេហ៍ ថែមទាំងបានបើកចំហច្បាស់ៗថាជាសង្សារនឹងគ្នាទៀត។
អ្វីដែលសំខាន់ ចាប់តាំងពីថ្ងៃដែលអ្នកទាំងពីរប្រកាសទាក់ទងគ្នាមក សកម្មភាពផ្អែមល្ហែមក៏ចាប់ផ្តើមលេចមកមិនដែលដាច់ដែរនៅលើបណ្តាញសង្គម រហូតធ្វើឱ្យអ្នក Single លួចច្រណែនមិនតិចឡើយ។
ដោយឡែក ទន្ទឹមនឹងចំណងស្នេហ៍កាន់តែផ្អែមល្ហែម មហាជនកាន់តែចង់ដឹងតែម្តងពីប្រវត្តិស្នេហ៍របស់អ្នកទាំងពីរថា ហេតុអ្វីបានជាសុខៗមកស្រឡាញ់គ្នាទាក់ទងជាគូស្នេហ៍បែបនេះ ទាំងដែលកន្លងមកមិនសូវបានរួមការងារជាមួយគ្នាឡើយ។
យ៉ាងណាមិញ ជុំវិញមន្ទឹលនេះ Vill Wannarot បានចេញមុខជម្រះកាលពីពេលថ្មីៗនេះថា នាង និង Mac Weerakaniz ជួបគ្នាដំបូងខណៈពេលទៅធ្វើបុណ្យនៅវិហារមួយកន្លែង គាប់ជួនក៏បានជួបជាមួយ Mac ហើយក៏និយាយគ្នាធម្មតា រហូតថ្ងៃបន្តបន្ទាប់ក៏ជួបគ្នាទៀតនៅហាងអាហារមួយកន្លែង ទើបមានរូបភាពជាមួយគ្នា ហើយនាងក៏យក Add Story IG ហើយ Tag ឈ្មោះរបស់ Mac ពេលនោះហើយចាប់ផ្តើមស្គាល់គ្នាម្តងបន្តិចៗ គាប់ជួនជាមួយចំណូលចិត្តស្រដៀងគ្នាទៀត ទើបធ្វើឱ្យស្និទ្ធស្នាលគ្នារហូតក្លាយជាគូស្នេហ៍៕