មិនស្មានសោះ! បង្ហាញរូបសម្រស់ Kitty តួនាង Nanno មុនពេលមុនធ្លាក់ខ្លួនស្គមស្គាំង គឺនាងស្រស់ស្អាតខ្លាំង
នៅពេលនេះ មានមហាជនអ្នកគាំទ្រជាច្រើនកំពុងតែចាប់អារម្មណ៍លើតារាសម្ដែងស្រី Kitty Chicha ឬ មហាជនស្គាល់ថាជាតួអង្គនាង Nanno ក្នុងរឿង «Girl From Nowhere» ដែលពេលនេះរូបរាងរបស់នាងគឺប្រែប្រួលទៅជាស្គមស្គាំងខ្លាំងនឹកស្មានពុំដល់ ពោលគឺរាងកាយផុសឃើញនូវគ្រោងឆ្អឹងតែម្តង។
ជាមួយនឹងសភាពរូបរាងស្គមគ្មានសាច់ឈាមនេះ មហាជនអ្នកគាំទ្រនាងមួយចំនួនបានសម្ដែងក្តីព្រួយបារម្ភចំពោះសុខភាពរបស់នាង ព្រោះបើតាមការសន្និដ្ឋានស្រីស្រស់រូបនេះអាចនឹងសម្រកទម្ងន់ដើម្បីថតរឿងអ្វីមួយជាក់ជាពុំខាន។
បច្ចុប្បន្នស្រីស្រស់ Kitty មានអាយុ ៣០ ឆ្នាំហើយ ក្នុងនោះគេសម្គាល់ឃើញនាងពិតមមាញឹកនឹងការងារណាស់ចាប់តាំងពីផ្ទុះល្បីខ្លាំងក្នុងរឿង «Girl From Nowhere» ជាតួអង្គនាង Nanno មក។ ដោយឡែក បើក្រឡេកទៅមើលពីរូបសម្រស់នាងកាលពុំទាន់ស្គម មហាជនឃើញហើយតែងពោលពាក្យសរសើរគ្រប់គ្នា ព្រោះ Kitty មានទម្រង់មុខស្អាត និង ក្មេងវ័យហាក់ខុសពីរូបរាងពេលនេះឆ្ងាយ។ ចង់ដឹងថារូបរាងកាលពីមុននាងមានភាពស្រស់ស្អាតកម្រិតណាសូមទស្សនារូបភាពខាងក្រោមបន្ថែម ៖