ទាំងស្អាតសង្ហាខ្ពស់! កំលោះសង្ហា ជួប ចក្រាវុទ្ធ ត្រូវប្រកាជាផ្លូវការក្លាយជា Mister Supranational Cambodia 2024
នៅឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតសម្រស់បុរសឯកដ៏ធំនៅកម្ពុជា Mister Supranational Cambodia គឺពុំបានធ្វើការប្រកួតនៅលើឆាកឡើយ ដោយគណៈគ្រប់គ្រងនៃកម្មវិធីនេះប្តូរមកជាការសម្ភាសជ្រើសរើសបេក្ខភាព និង ប្រកាសតំណែងជាម្ចាស់ពានតែម្តងអាស្រ័យលើពិន្ទុពីគណៈកម្មការ។
ដោយឡែក ក្រោយពីសម្ភាសហើយ កាលពីពេលថ្មីៗនេះកម្មវិធីក៏បានរកឃើញអ្នកឈ្នះផងដែរ គឺបានទៅលើកំលោះរូបសង្ហា សាច់ដុំកង់ ស្បែកសខ្ចី ជួប ចក្រាវុទ្ធ ដែលជាបេក្ខភាពមានទាំងសម្រស់ និង ចំណេះដឹងល្អ។ បើតាមការឱ្យដឹងពីគណនីហ្វេសប៊ុកផេក Mister Supranational Cambodia បានឱ្យដឹងថា កំលោះ ជួប ចក្រាវុទ្ធ មានអាយុ ៣០ ឆ្នាំ ទម្ងន់ ៧៥ គីឡូក្រាម មានកម្ពស់ ១៨៥ សង់ទីម៉ែត្រ ជាអ្នករស់នៅរាជធានីភ្នំពេញ។
ទន្ទឹមនឹងទទួលបានតំណែងជា Mister Supranational Cambodia 2024 នេះ កម្មវិធីនឹងធ្វើការបំពាក់តំណែងឱ្យនាពេលឆាប់ៗខាងមុខនេះផងដែរ។ ដោយឡែក ងាកទៅមើលមហាជនវិញ ក៏មិនមានការប្រតិកម្មដែរដ្បិតមិនបានរៀបចំការប្រកួតលើឆាកក៏ដោយ ព្រោះថាអ្នកកំលោះ ជួប ចក្រាវុទ្ធ មានរូបសម្បត្តិស្រស់សង្ហា ស័ក្តិសមតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ៕