ក្រោយពីពញ្ញាក់អារម្មណ៍សុំរៀបការ ពេលនេះ ហេង វិសាល និង ស្រីនា ដឹកដៃគ្នាទៅថត Pre-Wedding ហើយនៅទឹកដីអង្គរ
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយនូវ Content Creator ពីររូបដែលមានការគាំទ្រយ៉ាងខ្លាំងពីមហាជនអ្នកប្រើប្រាស់បណ្ដាយសង្គមហ្វេសប៊ុក នោះគឺលោក ហេង វិសាល និង កញ្ញា ជា ស្រីនា ដែលអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយនឹងគ្នារួចហើយកាលពីឆ្នាំ ២០២២ កន្លងទៅ។
បន្ទាប់ពីភ្ជាប់ពាក្យបានមួយរយៈធំ ថ្មីៗនេះពោលគឺកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ លោក ហេង វិសាល បានសម្រេចចិត្តបំពេញបំណងប្រាថ្នាឱ្យគូដណ្ដឹងមួយទៀត ដោយការពញ្ញាក់អារម្មណ៍គូដណ្ដឹងសុំនាងរៀបការនៅឯឆ្នេរសមុទ្រយ៉ាងផ្អែមល្ហែម និង រ៉ូមែនទិក ព្រមជាមួយការចូលរួមពីក្រុមគ្រួសារទាំងសងខាង មិត្តភក្តិ និង បងប្អូនជាច្រើននាក់ផងដែរ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ លោក ហេង វិសាល និង ស្រីនា ត្រូវបានគេដឹងថា បានដឹកដៃគ្នាទៅថត Pre-Wedding សម្រាប់ថ្ងៃពិសេសដល់ទឹកដីខេត្តសៀមរាប។ ក្នុងនោះដែរ ស្រីនា ក៏បានបង្ហាញរូប ១ សន្លឹក ដោយភ្ជាប់ Caption ថា ៖ «បបួលមិត្តសម្លាញ់មកអង្គរ» ក្រោយអ្នកគាំទ្រឃើញ Content Creator ទាំងពីររូបទៅថត Pre-Wedding ក៏មានពាក្យជូនពរជាច្រើនដល់អ្នកទាំងពីរ សម្រាប់ថ្ងៃពិសេសនាពេលខាងមុខផងដែរ៕