អ្នកគាំទ្រសង្ស័យ តារាប្រុស Nam Rapeepat ចែកផ្លូវគ្នាជាមួយភរិយា ក្រោយឃើញការបង្ហោះសារប្លែកៗពីបញ្ហាគ្រួសារ
កាលពីប៉ុន្មានឆ្នាំមុន តារាប្រុស Nam Rapeepat តែងលេចមុខក្នុងរឿងភាគថៃមិនតិចរឿងនោះឡើយ តែមកទល់ប៉ុន្មានឆ្នាំចុងក្រោយនេះលោកក៏ស្ងាត់ពីការងារសិល្បៈខ្លាំង បន្ទាប់ពីលោករៀបការហើយនាំប្រពន្ធទៅរស់ឆ្ងាយក្រុង ប្រើប្រាស់ជីវិតសាមញ្ញបែបស្រុកស្រែចម្ការនោះ។
បន្ទាប់ពីរៀបការរួចមកទល់ពេលនេះ Nam Rapeepat និង ភរិយារូបស្រស់ក្រៅរង្វង់សិល្បៈមានកូន ៣ នាក់ហើយ។ ជាការពិតណាស់ ក្រោយសាងគ្រួសារជាមួយភរិយារូបស្រស់យ៉ាងកក់ក្តៅហើយនោះ ថ្មីៗនេះស្រាប់តែផេករបស់ Nam Rapeepat បែរជាបង្ហោះរូបភាពថ្ងៃការរបស់ខ្លួនភ្ជាប់ជាមួយខេបសិនប្លែកថា ៖ «បញ្ហាដែលសន្សំឡើងមកជាយូរ ចុងក្រោយវាក៏ក្លាយជារនាំងមួយដែលធ្វើឱ្យយើងមិនអាចទៅមុខជាមួយគ្នាបាន ដូច្នេះចែកផ្លូវគ្នាបែបនេះល្អហើយ»។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញការបង្ហោះមួយនេះហើយ ធ្វើឱ្យមហាជនជាច្រើនបានចូលទៅខមមិនបញ្ចេញមតិជាមន្តបន្ទាប់ ហើយថែមទាំងសង្ស័យថា ផេករបស់ Nam Rapeepat ត្រូវគេលួច Hake ទៀតផង។ ទោះជាយ៉ាងនេះក្តី អ្នកគាំទ្រកំពុងរង់ចាំសាមីខ្លួនចេញមុខបកស្រាយផងដែរ៕