ថាឃើញលើកមុនស្គម តែឥឡូវ Kitty តួនាង Nanno រឹតតែស្គមស្គាំងខ្លាំងជាងមុន អ្នកគាំទ្របុកពោះបារម្ភព្រាត
មហាជនប្រាកដជាស្គាល់នាង Kitty ដែលតួអង្គ Nanno សម្តែងក្នុងរឿងភាគថៃ Girl From No Where ដែលដ៏ល្បីកាលពីឆ្នាំ ២០២១ កន្លងទៅមិនខាន។ ដោយឡែក មួយរយៈមុននេះ Kitty បានធ្វើឱ្យអ្នកគាំទ្រ និង មហាជនមានការបារម្ភយ៉ាងខ្លាំង ដោយសារតែនាងបានស្រកសាច់ស្គមយ៉ាងគំហុក។
កន្លងមកមានការរៀបរាប់ឱ្យដឹងពីមូលហេតុថា នាងត្រូវសម្រកទម្ងន់ដើម្បីថតរឿងភាគថ្មី តែមហាជន និង អ្នកគាំទ្រក៏នៅតែបារម្ភ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពរបស់នាង។ យ៉ាងណាមិញ ក្នុងការបង្ហាញខ្លួននៅក្នុងកម្មវិធី Paris Fashion Weeks របស់ប្រ៊ន Saint Laurent នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ នាង Kitty រឹតតែធ្វើឱ្យមហាជនបារម្ភថែមទៀត ព្រោះមើលទៅរាងកាយរបស់នាងកាន់តែស្គមទៅៗ ពោលគឺនៅសល់តែឆ្អឹងដែលធ្វើឱ្យប្រែប្រួលរូបរាងខ្លាំងណាស់ មើលសឹងមិនស្គាល់ថាជា Kitty ឡើយ។
បើទោះជាការសម្រកនេះដើម្បីថតរឿងក៏ដោយ តែមហាជនអ្នកគាំទ្រក៏នៅតែបង្ហាញក្តីបារម្ភចំពោះ Kitty ជារឿយៗ ព្រោះខ្លាចវាអាចនឹងផ្តល់ផលប៉ះពាល់ទៅដល់សុខភាពរបស់នាងនៅថ្ងៃក្រោយនាពេលណាមួយ៕