ផ្ទុះចាប់អារម្មណ៍! Chef ណារ៉ា បង្ហោះរូបភាពស្និទ្ធស្នាលស្វាគមន៍កញ្ញា ចេស៊ីកា គណៈកម្មការ Masterchef ខ្មែរ យ៉ាងកក់ក្ដៅ
កន្លងមក ប្រិយមិត្តអ្នកគាំទ្រកម្មវិធីប្រកួតធ្វើម្ហូប Masterchef Cambodia បានស្គាល់រួចមកហើយនូវកំពូលគណៈកម្មការពោរពេញដោយសមត្ថភាព និង បទពិសោធផ្នែកចម្អិនម្ហូប លោក រ៉េន ណារ៉ា និង កញ្ញា ចេស៊ីកា កាលពីរដូវកាលមុនៗ។
ក្រោយកម្មវិធីប្រកួត Masterchef Cambodia បានបញ្ចប់ គណៈកម្មការទាំង ២ ក៏ហាក់ស្ងប់ស្ងាត់មួយរយៈធំ ហើយក្នុងនោះក៏មានការលើកឡើងថា Judge ដ៏ស្រស់សោភា ចេស៊ីកា ធ្វើដំណើរទៅកម្សាន្តនៅបរទេសទៀតផង។
ដោយឡែកស្រាប់តែថ្មីៗ មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ បន្ទាប់ពីឃើញ Chef ណារ៉ា បានបង្ហោះរូបថតយ៉ាងស្និទ្ធស្នាលមួយប៉ុស្ដិ៍នឹង កញ្ញា ចេស៊ីកា ហើយថែមទាំងសរសេររៀបរាប់ស្វាគមន៍ Judge ដ៏ស្រស់ស្អាតរូបនេះយ៉ាងកក់ក្ដៅក្នុងន័យថា ៖ «សូមស្វាគមន៍ការត្រឡប់មកវិញប្អូនស្រីដ៏ស្រស់ស្អាត ដែលជាគណៈកម្មការកម្មវិធី Masterchef Cambodia»។
ការបង្ហោះរបស់ Chef ណារ៉ា ហាក់ធ្វើឱ្យអ្នកគាំទ្រកម្មវិធីប្រកួតធ្វើម្ហូបមួយនេះរំភើបចិត្ត និង នាំគ្នារង់ចាំទស្សនារដូវកាលថ្មីព្រោងព្រាត ចង់ដឹងថានៅរដូវកាលថ្មីនេះ ពីកម្មវិធីមានអ្វីប្លែក និង អស្ចារ្យខ្លះទាក់ទងនឹងវិស័យម្ហូបអាហារខ្មែរ៕