(វីដេអូ) ចូលវ័យ ១៩ ឆ្នាំ អាង សុជាតា បង្ហាញទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់យ៉ាងផ្អែមល្ហែម
មហាជនអ្នកគាំទ្រសុទ្ធតែបានជ្រាបហើយពីតារាសម្ដែងស្រី អាង សុជាតា ដែលជាតារាស្រីវ័យក្មេងមួយរូបកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងក្នុងសង្គមសិល្បៈជាមួយនឹងសមត្ថភាព ទេពកោសល្យដ៏ប៉ិនប្រសប់របស់នាង ដែលឃើញថាបច្ចុប្បន្នកាន់តែមានទីផ្សារខ្លាំង ទាំងការថតស្បតពាណិជ្ជកម្ម ថតសម្អាងការ និង ទទួលបានតំណែងជាតួឯកស្រីក្នុងខ្សែភាពយន្តជាច្រើនផងដែរ។
ម្យ៉ាងវិញទៀត តារាស្រីវ័យក្មេងរូបនេះតែងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរខ្លាំងនោះ គឺរូបសម្រស់របស់នាងកាន់តែធំពេញរូបពេញរាងក្លាយជានារីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ខ្លាំង ដែលឆ្នាំនេះនាងចូលដល់វ័យ ១៩ ឆ្នាំហើយ។
ដោយឡែក ថ្មីៗកន្លងទៅ តារាសម្ដែងស្រីវ័យ ១៩ ឆ្នាំរូបនេះ បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញនាងបង្ហោះវីដេអូ TikTok មួយ ថតជាមួយនឹងបុរសម្នាក់បែរខ្នងមិនបញ្ចេញមុខ ដែលអ្នកគាំទ្រគិតថានាងហាក់ចង់បង្ហាញឱ្យដឹងថាបុរសរូបនោះជាម្ចាស់បេះដូងរបស់នាងកំពុងទាក់ទងស្នេហានឹងគ្នា។ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រជាច្រើនបានចូលបញ្ចេញមតិបង្ហាញការរំភើបអបអរ និង និយាយបង្អាប់ពីចំណងស្នេហារបស់នាងផងដែរ៕