មិនមាត់មិន-ក តែស្ងាត់ៗ Aff ទម្លាយទិដ្ឋភាពក្នុងផ្ទះសំបែង រៀបចំមានរបៀបស្អាតភ្លឹងៗ សមរហស្សនាមតារាស្រីថ្លៃថ្នូរ
Aff Taksaorn ជាតារាស្រីម្នាក់ដែលស្ទើតែមិនដែលមានប្រវត្តិ និង ទទួលបានពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រឡើយ ព្រោះមហាជនតែងហៅនាងថាជាតារាស្រីដែលមានអត្តចរិតល្អ សមសួន រហូតមានមនុស្សប្រុសៗមិនតិចឡើយប្រាថ្នាចង់បាននាងធ្វើជាភរិយា។
យ៉ាងណាមិញ មិនត្រឹមតែមានអត្តចរិតល្អ ការងារល្អនោះទេ តែបើក្រឡេកទៅមើលការរស់នៅរបស់តារាស្រីរូបនេះវិញ ពិតជាសមនឹងអត្តចរិតណាស់ មើលទៅសាមញ្ញ តែធាតុពិតជាអ្នកមានទ្រព្យមហាសាល។
ថ្មីៗនេះ Aff Taksaorn បានបើបង្ហាញទិដ្ឋភាពក្នុងផ្ទះរបស់នាងជាលើកដំបូង ធ្វើឱ្យមហាជនឃើញហើយលាន់មាត់ព្រោងព្រាត ដោយទិដ្ឋភាពក្នុងផ្ទះក៏មិនខុសពីចរិតរបស់នាងដែរ មានរបៀបរៀបរយ ស្អាត មើលទៅមានអនាម័យសមជាផ្ទះកំពូលតារាស្រីថ្លៃថ្នូតែម្តង៕