កុំឱ្យគេសួរដដែលៗពេក Tao ទម្លាយផាំងៗរឿងរៀបការជាមួយសង្សារ ក្រោយមើលចិត្តគ្នា ៩ ឆ្នាំ
អស់រយៈពេល ៩ ឆ្នាំហើយ ដែលតារាប្រុស Tao Sattapong មានទំនាក់ទំនងជាមួយនឹងនារីក្រៅរង្វង់សិល្បៈម្នាក់ តែកន្លងមកអ្នកកំលោះរូបនេះពុំបានបើកបង្ហាញជាសាធារណៈឱ្យមហាជនដឹងឡើយ ទើបតែពេលកន្លងទៅថ្មីៗ Toa ក៏បានបើកបង្ហាញមហាជនបានដឹងថាលោកកំពុងតែមើលចិត្តគ្នានឹងនារីស្រស់ស្អាតម្នាក់។
ក្រោយពីបើកទម្លាយជាទំនាក់ទំនងស្នេហាជាសាធារណៈមក តារាប្រុស Tao និង សង្សារតែងបានបង្ហាញភាពផ្អែមល្ហែម ក៏ដូចជាថត Vlog YouTube ជាមួយគ្នាថែមទៀតផង។ ជារឿយៗរូបភាពគូតែងបានបង្ហោះឡើងឱ្យមហាជនបានតាមដានមិនសូវដែលដាច់លើបណ្ដាញសង្គមអ៊ីនស្តាក្រាម។
យ៉ាងណាមិញ ព្រោះតែក្តីស្នេហ៍មានរយៈពេល ៩ ឆ្នាំ មានមហាជនជាច្រើនតែងជជីកសួរពីរឿងរៀបការទៅកាន់អ្នកកំលោះ Tao ដោយមិនទុកឱ្យឆ្ងល់យូរអ្នកកំលោះរូបនេះក៏បានចេញមកទម្លាយថា ៖ «សម្រាប់ពេលនេះលោកមិនទាន់បានគិតគូរទេ តែអាច ២ ឆ្នាំខាងមុខទៀតនឹងមានគម្រោងគិតគូរហើយ តែយ៉ាងណាពេលនេះមិនអាចទម្លាយអ្វីច្រើនទេទុក Surprise សង្សារ»៕