(វីដេអូ) ចាំបានឬអត់? អតីតបេក្ខភាព Beat The Best Cambodia ឈាន ជាឡឺយ ត្រឡប់មកវិញលើកនេះ កាន់តែហឹលខ្លាំង
បន្ទាប់ពីការប្រឡងចម្រៀងនៅក្នុងកម្មវិធី Beat The Best Cambodia រដូវកាលទី ១ បញ្ចប់ទៅកាលពីឆ្នាំ ២០២២ បេក្ខជន ឈាន ជាឡឺយ ក៏បានក្លាយខ្លួនទៅជាតារាចម្រៀងមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏មានបទចម្រៀងចេញផ្សាយជាច្រើន ដើម្បីបំពេរអារម្មណ៍មហាជនអ្នកគាំទ្ររបស់លោក។ ក្រោយមកតារាចម្រៀង ឈាន ជាឡឺ ហាក់ស្ងាប់ស្ងាត់ពីវិស័យចម្រៀង ដោយមិនសូវឃើញមានវត្តមានតាមការប្រគំតន្រ្តីដូចមុន ឬ ចេញបទចម្រៀងឡើយ។
ក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែពេលថ្មីនេះៗ លោក សួ វិចិត្រ ដែលជាម្ចាស់ពានកម្មវិធី Beat The Best Cambodia រដូវកាលទី ១ បានបង្ហោះសារមួយពាក់ព័ន្ធនឹងតារាចម្រៀងខាងលើនេះ ដោយក្នុងនោះលោកបាននិយាយថា ៖ «បងសប្បាយចិត្តពេលឃើញប្អូន Come back លើឆាកបែបនេះ គាត់ទំនេរពីការសិក្សារហើយ»។
លើសពីនេះ ការវិលត្រឡប់មកវិញរបស់ ឈាន ជាឡឺយ ឃើញថាមានការពេញចិត្ត និង គាំទ្រជាខ្លាំង នៅពេលលោកជ្រើសរើសបទចម្រៀងដែលកំពុងពេញនិយមមួយបទ សម្រាប់ឆាកដំបូងក្នុងការវិលត្រឡប់មកវិញនោះគឺបទ «មើលរំលងស្រីម្នាក់»៕