មិនមែនលំៗទេ! នី រតនា បង្ហាញឈុតគ្រឿងពេជ្រភ្លឺចិញ្ចាច ត្រៀមពាក់សម្រាប់ពិធីបង្កក់កូនភ្លោះស្អែកនេះ
គិតមកដល់ពេលនេះ តារាចម្រៀង នី រតនា និង ភរិយាបណ្ដូលចិត្ត បានប្រកាសទទួលស្វាគមន៍សមាជិកថ្មី ដែលជាកូនភ្លោះប្រុសស្រីចូលមកកាន់គ្រួសារដ៏កក់ក្ដៅកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ ពេលនេះ កូនភ្លោះទាំងពីរមានអាយុ ១ ខែបាត់ទៅហើយ។
ក្នុងនោះ នី រតនា និង ភរិយា ក៏បានរៀបចំពិធីបង្កក់កូនភ្លោះដ៏ធំដុំមួយ ដើម្បីស្វាគមន៍សមាជិកភ្លោះទាំងពីររបស់ពួកគេចូលមកក្នុងគ្រួសារ ដោយបើតាមការបង្ហោះរបស់លោក នី រតនា នៅលើ Fb Story ឃើញថា ពេលនេះ រោង តុកៅអី និង គ្រឿងសង្ហារិម ផ្កាភ្ញីផ្សេង ក៏បាន និង កំពុងតែរៀបចំតុបតែងលម្អបណ្ដើរៗហើយដែរ រង់ចាំតែពេលាថ្ងៃស្អែកមកដល់ នឹងប្រារព្ធពិធីបង្កក់កូនភ្លោះតែម្ដង។
ដោយឡែក ក្រៅពីមមាញឹកនឹងការរៀបចំពិធីស្វាគមន៍ទាយាទទាំង ២ ហើយ ក្នុងនោះគេក៏ឃើញលោក នី រតនា បានបង្ហាញឈុតគ្រឿងពេជ្រភ្លឺចែងចាំង មាននាឡិកា ក្រវិល និង គ្រឿងអលង្ការដាំពេជ្រតម្លៃកប់ពពកជាច្រើនគ្រឿងទៀត ដែលគេយល់ថាគ្រឿងអលង្ការទាំងនោះ លោកប៉ាវ័យក្មេង នី រតនា ត្រៀមសម្រាប់ពាក់ក្នុងពិធីបង្កក់កូនភ្លោះ ដើម្បីឱ្យមានហុងស៊ុយ មានសិរីសួស្ដីក្នុងគ្រួសារ៕