ពោលថាត្រឹមមនុស្សក្ស័យធន តែ ករុណា ពេជ្រ ចាយលុយជិះយន្តហោះទៅក្រៅប្រទេសញឹក ដូចជិះឡានដើរលេង
មហាជនអ្នកគាំទ្របានជ្រាបហើយថា បើទោះមិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈដូចមុន ប៉ុន្តែបើនិយាយពីជីវិតឯកជនរបស់តារាចម្រៀង ករុណា ពេជ្រ ត្រូវបានគេដឹងថាជាតារាម្នាក់ដែលមានលុយចាយពេញចាយពេញៗដៃ។
ពិតណាស់ លោក ករុណា ពេជ្រ ក៏ត្រូវបានគេចាត់ទុកជាសិល្បករមួយរូប ដែលរស់នៅក្នុងជីវភាពធូរធារសម្បូរសប្បាយ មានផ្ទះធំទ្រនំខ្ពស់ ថ្វីដ្បិតថាសព្វថ្ងៃការងារសិល្បៈរបស់លោកបានដកឃ្លាមិនមមាញឹកដូចមុនក្តី ប៉ុន្ដែតារាចម្រៀងប្រុសរូបនេះ មានមុខជំនួញពេញក្នុងដៃ ថែមទាំងចេញចូលក្រៅប្រទេសញឹកញាប់ ធ្វើដំណើរកម្សាន្តប្រើជីវិត Single យ៉ាងស៊ីវីល័យ។
បើទោះជាថ្មីៗនេះ លោក ករុណា ពេជ្រ ធ្លាប់បានពោលថាខ្លួនពុំមែនជាឧកញ៉ា ឬ ជាអភិជន ដោយគ្រាន់តែជាមនុស្សដែលក្ស័យធនក៏ដោយ តែមហាជន និង មិត្តសិល្បៈនៅតែលើកឡើងថា តារាប្រុសរូបនេះគឺពិតជាមានជីវិតអភិជនណាស់។
ជាក់ស្តែង នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រឡេកទៅមើលការបង្ហោះសកម្មភាពប្រចាំថ្ងៃរបស់លោក ករុណា ពេជ្រ បានឱ្យដឹងថា លោកកំពុងរង់ចាំការហោះហើរទៅក្រៅប្រទេសទៀតហើយ។ ចំណុចនេះដែរ តារាប្រុសរូបនេះត្រូវបានគេលើកឡើងថា លោកចាយលុយហោះហើរទៅក្រៅប្រទេសសឹងតែ ១ ខែម្តងទៅហើយ ពោលគឺលោកជិះយន្តហោះឆ្លងប្រទេស ប្រៀបដូចជិះឡានដើរលេងក្នុងក្រុងភ្នំពេញយ៉ាងដូច្នោះ៕