(វីដេអូ) ច្បាស់ៗណាស់! អ្នកគាំទ្រប្រមាញ់បានវីដេអូ Oabnithi និង Prang កំពុងលេងនៅមាត់សមុទ្រ ហើយធ្វើរឿងនេះជាមួយគ្នាយ៉ាងផ្អែម
សម្រាប់តារាសម្ដែងប្រុស Oabnithi និង តារាសម្ដែងស្រី Prang កាន់តែធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ និង ពេញចិត្តចំពោះអ្នកទាំងពីរជាខ្លាំង នៅពេលដែលទំនាក់ទំនងរវាងពួកគេកាន់តែលេចច្បាស់ឡើងៗពីមួយថ្ងៃទៅមួយ។
ជាពិសេស កាលពីពេលថ្មីៗនេះ Oabnithi និង Prang បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនី IG របស់ពួគេ ពេលទៅដើរលេងនៅសមុទ្រ ទោះបីគ្មានរូបភាពជាមួយគ្នាក៏ដោយ តែមហាជនអ្នកគាំទ្រគូនេះច្បាស់ណាស់ថា អ្នកទាំងពីរបានទៅសមុទ្រជាមួយគ្នាពិតមែន។
បន្ទាប់ពីឃើញរូបភាពបង្ហោះលើ IG រួចមក ស្រាប់តែពេលនេះមានវីដេអូពីរដែលអ្នកគាំទ្រថតបាន ខណៈអ្នកទាំងពីរកំពុងថតរូបឱ្យគ្នាម្នាក់ម្ដងនៅលើឆ្នេរសមុទ្រ។ លើសពីនេះ សកម្មភាពគូរបស់ Oabnithi និង Prang ដែលមានចំពោះគ្នានោះ ច្បាស់ណាស់ថាអ្នកគាំទ្រមិនធ្លាប់បានឃើញពីមុនឡើយ កាន់តែពិសេសនោះគឺគេសង្កេតឃើញ Oabnithi ពិតជាតាំងចិត្តថតរូបឱ្យតារាសម្ដែងស្រី Prang ដោយយកចិត្តទុកដាក់បំផុតផងដែរ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ