មួយគូទៀតហើយ! ស្ងាត់ៗ Ble Patumrach ប្រកាសចែកផ្លូវជាមួយសង្សារ ក្រោយស្រឡាញ់គ្នាច្រើនឆ្នាំ
អស់រយៈពេលជាច្រើនឆ្នាំហើយដែលតារាចម្រៀងប្រុស Ble Patumrach និង សង្សារ គឺស្រីស្រស់ Carey បានទាក់ទងគ្នាជាសង្សារ។ ក្នុងនោះ មហាជនតែងបានឃើញពីភាពផ្អែមល្ហែមរបស់គូស្នេហ៍ថៃមួយគូនេះនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមមិនសូវដែលដាច់ តែមួយរយៈចុងក្រោយក៏ប្រែជាស្ងាត់បាត់ឈឹងមិនឃើញមានភាពផ្អែមល្ហែមទៀតនោះទេ។
ទន្ទឹមនឹងបាត់ស្ងាត់នេះ មហាជនមួយចំនួនបានសង្ស័យថាតារាប្រុស Ble និង ស្រីស្រស់ Carey អាចនឹងដើរដល់ផ្លូវបញ្ចប់ ព្រោះកន្លងមកស្នេហាអ្នកទាំងពីរហាក់មិនស្ងាត់បាត់ដូចនេះឡើយ។ ដោយឡែក ងាកទៅមើលតារាប្រុស Ble វិញ បន្ទាប់ពីល្បីថាចែកផ្លូវគ្នាហាក់មិននៅឱ្យមហាជនងឿងឆ្ងល់យូរ លោកក៏បានចេញសារបង្ហោះបកស្រាយភ្លាមថាលោកពិតបានចែកផ្លូវនឹងសង្សារមែន។
តាមរយៈសារនោះ អ្នកកំលោះ Ble បានឱ្យសរសេរថា ៖ «ស្នេហាគឺស្រស់ស្អាតជានិច្ច មិនថាការចាប់ផ្តើម ឬ បញ្ចប់នោះទេ។ ខណៈនេះលោក និង សង្សារបានបញ្ចប់ពាក្យជាសង្សារនឹងគ្នាហើយ ដោយប្តូរមកត្រឹមមិត្ត និង បងប្អូនវិញប៉ុណ្ណោះ។ លោក និង សង្សារបានចែកផ្លូវគ្នាមកមួយរយៈហើយ តែពុំបានទម្លាយឱ្យអ្នកគាំទ្របានដឹង ដោយយល់ថាជារឿងឯកជនតែពីរនាក់លោក និង អតីតសង្សារ។ សូមអរគុណចំពោះស្នាមញញឹមកន្លងមក ហើយសុំអភ័យទោសដូចគ្នាចំពោះ Carey ដែរ។ យ៉ាងណាមិញ សម្រាប់លោក Carey នៅតែជាមនុស្សគួរឱ្យស្រឡាញ់ជានិច្ច និង អរគុណអ្នកគាំទ្រដែលតែងមានបំណងល្អចំពោះ Carey មករហូត»៕