ប្រទះឃើញ Louis Koo យករូបសំណាកដំរីមាស ៦ និង ជួលអ្នករាំ ៨ នាក់រាំថ្វាយនៅកន្លែងសក្ការបូជាដ៏ល្បីនៅប្រទេសថៃ
ថ្មីៗនេះ តារាសម្ដែងហុងកុងជើងចាស់ Louis Koo ត្រូវបានគេប្រទះឃើញលោកបានទៅបន់ស្រន់នៅកន្លែងទីសក្ការបូជាដ៏ល្បីមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយរូបថតលោកបានអង្គុយលុតជង្គង់សំពះ ត្រូវបានគេផ្តិតយកមកបង្ហោះចែករំលែក។
ក្នុងនោះដែរ បើតាមការឱ្យដឹងបន្ថែមទៀត តារាប្រុសវ័យ ៥៣ ឆ្នាំរូបនេះ បានទិញរូបសំណាកដំរីមាសចំនួន ៦ សរសេរឈ្មោះរបស់លោកនៅលើនោះ ដើម្បីធ្វើជាគ្រឿងថ្វាយដល់ទីសក្ការបូជានោះ។ លើសពីនេះ លោកថែមទាំងជួលអ្នករាំថ្វាយ ៨ នាក់ទៀត ដើម្បីប្រារព្ធធ្វើពិធីរៀបចំសែនព្រេងលាបំណន់ថ្វាយរូបសំណាកដំរីមាស ដោយលោកបានចំណាយលុយប្រមាណជិត ៧ ពាន់ដុល្លារ។
ក្រោយពីបានឃើញតារាហុងកុងជើងចាស់រូបនេះ បានលុតជង្គង់សំពះនៅមុខកន្លែងទីសក្ការបូជានៅក្នុងទីក្រុងបាងកក បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ប៉ុន្តែទោះជាយ៉ាងណា គេមិនបានចម្លែកចិត្តនោះទេ ព្រោះថាភាគច្រើនអ្នកដែលមកទីនោះ សុទ្ធសឹងតែបានសុំពរអ្វីមួយ ក្រោយមកជោគជ័យទើបពួកគេវិលត្រឡប់មកវិញ ដើម្បីរៀបចំថ្វាយទៅអ្វីដែលបាននិយាយ៕