ក្រោយល្បី Lee Jae Wook ទាក់ទង Karina ស្រាប់តែអ្នកគាំទ្រនាំគ្នាសម្រុកធ្វើរឿងភ្ញាក់ផ្អើលមួយលើ IG
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េបានមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីព័ត៌មានបានចុះផ្សាយថា តារាសម្ដែងប្រុស Lee Jae Wook និង Karina សមាជិក aespa កំពុងមានស្នេហានឹងគ្នា។
រហូតមកដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោយពីព័ត៌មានបានចុះផ្សាយពាសពេញនៅលើប្រព័ន្ធផ្សព្វផ្សាយ ក៏ស្រាប់តែអ្នកគាំទ្ររបស់ទាំងពីរ ក៏បានជីកកកាយរកឃើញភាពស្រដៀងគ្នាមួយចំនួនរបស់ Lee Jae Wook និងKarina បង្ហោះនៅលើ Instagram ផ្ទាល់របស់ពួកគេ នូវរូបថតបានដើរលេងកម្សាន្តកន្លែងតែមួយដោយសង្ស័យថា អ្នកទាំងពីរណាត់ជួបគ្នា ខណៈចូលរួមក្នុងព្រឹត្តិការណ៍តែមួយនៅក្នុងប្រទេសបារាំង។
ថ្វីដ្បិតថា ភាគីខាង SM និង C-JeS បានចេញសេចក្តីថ្លែងការណ៍ស្រដៀងថា កំពុងត្រួតពិនិត្យរបាយការណ៍ដែលបានចុះផ្សាយទាក់ទងនឹងទំនាក់ទំនងរបស់តារាទាំងពីរក៏ដោយ ក៏បច្ចុប្បន្នអ្នកគាំទ្រភាគច្រើនបាននិយាយថា Lee Jae Wook និង Karina អាចកំពុងស្វែងយល់ចិត្តគ្នា ប៉ុន្តែមិនទាន់ប្រកាសជាសាធារណៈ៕