(វីដេអូ) វ៉ាដាច់គេ! Moon Gayoung លេងមួយឈុតផ្អើលអ្នកគាំទ្រ ពេលចូលរួមក្នុងកម្មវិធីដើរម៉ូដនៅបារាំង
ថ្មីៗនេះ នៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េកំពុងមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីការបង្ហាញខ្លួនរបស់តារាសម្ដែងស្រី Moon Gayoung ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ក្តៅសាច់របស់នាង ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដរបស់ Milan Fashion Week។
ដោយសារតែការបង្ហាញខ្លួនរបស់តារាស្រី Moon Gayoung នៅលើកនេះ ពិតជាធ្វើឱ្យទស្សនិកជនស្រឡាំងកាំងជាខ្លាំង ក្លាយជាប្រធានបទដ៏ក្តៅគគុក ព្រោះឈុតសម្លៀកបំពាក់ស្តើងពណ៌ខ្មៅបិទបាំងតែចំណុចពិសេសប៉ុណ្ណោះ។
ជាហេតុធ្វើឱ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្រតែងស្ងើចសរសើរមិនដាច់ពីមាត់នូវភាពក្លាហានរបស់តារាស្រីរូបនេះ ក្នុងនាមជា BA របស់ប្រេនម៉ាកល្បី Dolce&Gabbana៕