SM និង C-JeS ចេញឆ្លើយតបភ្លាមៗ ក្រោយផ្ទុះចចាមអារ៉ាម Karina សមាជិក aespa និង Lee Jae Wook កំពុងមានស្នេហានឹងគ្នា
នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ អ្នកនិយមលេងនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមបានចុះផ្សាយថា តារាចម្រៀងស្រី Karina សមាជិក aespa និង តារាសម្ដែងប្រុស Lee Jae Wook កំពុងមានទំនាក់ទំនងស្នេហានឹងគ្នា។
ទោះជាយ៉ាងណា ស្របពេលជាមួយគ្នានោះដែរ SM Entertainment ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗឆ្លើយតបនឹងចចាមអារ៉ាមដែលបានចុះផ្សាយរបស់ Joy News24 ទាក់ទងនឹងតារាស្រីក្រោមការគ្រប់គ្រងរបស់ខ្លួនថា៖ «ពួកយើងកំពុងពិនិត្យមើលរបាយការណ៍ជាមុនសិន»។
ជាមួយគ្នានោះដែរ ភាគីខាង C-JeS Studios របស់តារាសម្ដែងប្រុស Lee Jae Wook ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងនឹង SM ដែរថា៖ «ពួកយើងទើបតែបានឃើញព័ត៌មាននេះ ឥឡូវនេះពួកយើងកំពុងពិនិត្យរបាយការណ៍ដោយ Dispatch ថា Lee Jae Wook និង Karina មានទំនាក់ទំនងស្នេហា»៕