មិនជាប់សាច់ឈាមគ្នាមែន តែ Lee Dong Wook គិតលើ Gong Yoo ដូចបងប្រុសបង្ហើត
អស់រយៈពេលច្រើនឆ្នាំមកហើយ បើនិយាយពីចំណងមិត្តដ៏រឹងមាំរបស់តារាសម្ដែងប្រុស Lee Dong Wook និង Gong Yoo ពិតជាមិនបានផ្លាស់ប្តូរឡើយ។ ហើយកាលពីពេលថ្មីៗនេះ តារាប្រុសទាំងពីរក៏បានរួមការងារជាមួយគ្នាផងដែរ ធ្វើឱ្យអ្នកគាំទ្ររំភើបទប់ចិត្តមិនបាន។
ដូចដែលអ្នកគាំទ្របានដឹងមកហើយ កាលពីពេលថ្មីៗកន្លងទៅ តារាសម្ដែងប្រុស Lee Dong Wook បាននិយាយក្នុងបទសម្ភាសមួយនៅពេលដែលជីវិតរបស់លោកជួបប្រទះឧបសគ្គ ដោយសារតែការបរាជ័យក្នុងជីវិតហើយត្រូវបានគេរិះគន់។
ជាមួយគ្នានោះដែរ តារាប្រុស Lee Dong Wook ក៏បាននិយាយពីស្ថានភាព អំឡុងពេលលោកសំងំនៅតែក្នុងផ្ទះអស់ជាច្រើនខែ ដើម្បីរកមើលកំហុសរបស់ខ្លួនឯងផងដែរ។
គ្រានោះហើយ ដែលលោក Gong Yoo បានចូលមកទាញលោកឱ្យចេញពីជីវិតដ៏អួលអាប់នោះ រហូតដល់លោកបានក្រោកឡើងប្រឈមនឹងបញ្ហាទាំងឡាយ ហើយលោកបានចាត់ទុក Gong Yoo ដូចជាបងប្រុសរបស់ខ្លួន និងស្រឡាញ់គោរពជាខ្លាំងមកដល់បច្ចុប្បន្ន៕