ទំនេរពីការងារ! Choi Soo Young និង គូស្នេហ៍ ១២ ឆ្នាំ ដឹកដៃគ្នាធ្វើរឿងយ៉ាងផ្អែមល្ហែមសម្រាប់ជីវិត
ប្រិយមិត្តពិតជាស្គាល់មកហើយអំពីគូស្នេហ៍តារាកូរ៉េដ៏ផ្អែមល្ហែមជាងគេ ដែលរក្សាបានចំណងស្នេហា ជាមួយគ្នាយ៉ាងយូរអង្វែងជាង ១២ ឆ្នាំ។ សម្រាប់គូស្នេហ៍ Jung Kyung Ho និង Choi Soo Young ថ្មីៗនេះ ក្រោយពីទំនេរពីការងារសិល្បៈរៀងខ្លួន ឃើញតារាទាំងពីររូបនេះ បានបណ្តើរគ្នាទៅសាងអនុស្សាវរីយ៍ទៅលេងនៅសួនសត្វមួយកន្លែង នៅប្រទេសអូស្រ្តាលី។
បើទោះជាទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនៅរឹងមាំយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកគាំទ្ររបស់អ្នកទាំងពីរចង់ឃើញពីជីវិតអាពាហ៍ពិពាហ៍ខ្លាំងផងដែរ ដោយកន្លងមក Jung Kyung Ho និង Choi Soo Young ធ្លាប់បានបង្ហើបពីគម្រោងរៀបការជាមួយគ្នា។
ក្នុងនោះដែរ តារាស្រី Choi Soo Young ក៏បាននិយាយដែរថា ៖ «បើមានដំណឹងល្អ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នា»។ ខណៈដែល តារាប្រុស Jung Kyung Ho ក៏ធ្លាប់បាននិយាយដែរអំពីគម្រោងរៀបការថា ៖ «ពួកយើងនៅជាមួយគ្នាយូរមកហើយដែរ មើលទៅទំនាក់ទំនងជាង ១០ ឆ្នាំមកនេះ ខ្ញុំមានអនុស្សាវរីយ៍ និង បាននិយាយគ្នាច្រើនជាមួយនឹង Choi Soo Young។ ប៉ុន្តែពួកយើងនៅតែសុំលាក់សិនអំពីគម្រោងការជីវិតទៅថ្ងៃមុខរបស់យើងទាំងពីរ»៕