ទីបំផុត! គ្រួសាររបស់ Lee Seung Gi បានស្វាគមន៍សមាជិកថ្មី ជាកូនស្រីដំបូងហើយ
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េ បានចុះផ្សាយឱ្យដឹងថា គូស្នេហ៍តារាសម្ដែងកូរ៉េដ៏ល្បី Lee Seung Gi និង Lee Da In បានក្លាយជាឪពុកម្ដាយពេញលេញហើយ បន្ទាប់ពីតារាស្រី Lee Da In បានសម្រាលកូនស្រីដំបូងហើយ។
បច្ចុប្បន្នេះ ទាំងម្ដាយ និង ទារកទាំងពីរមានសុខភាពមាំមួន ដោយកំពុងសម្រាកនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង។
គួររំឭកផងដែរថា តារាសម្ដែង Lee Seung Gi និង Lee Da In បានប្រកាសរៀបការជាមួយគ្នាកាលពីខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីអ្នកទាំងពីរស្រឡាញ់គ្នាបាន ២ ឆ្នាំ។ សម្រាប់រៀបការរបស់អ្នកទាំងពីរនៅពេលនោះ បានចំណាយជាង ៧៦ ០០០ ដុល្លារអាមេរិក ដោយមានការរៀបចំឡើងយ៉ាងប្រណិត នៅក្នុងសណ្ឋាគារលំដាប់នៅក្រុងសេអ៊ូល៕