ផ្អើលមហាជន Celine Dion បង្ហាញខ្លួនយ៉ាងរំជួលចិត្តក្នុងកម្មវិធីពានរង្វាន់ Grammy ក្រោយបាត់មុខច្រើនឆ្នាំព្រោះជំងឺប្រចាំកាយ
កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងជើងចាស់ដ៏ល្បី Celine Dion បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើល នៅក្នុងកម្មវិធីពានរង្វាន់ Grammy ខណៈដែលលោកស្រីពេលនេះកំពុងតស៊ូនឹងជំងឺប្រចាំកាយដ៏កម្រ Stiff Person Syndrome។
តារាចម្រៀងវ័យ ៥៥ ឆ្នាំរូបនេះ បានធ្វើឱ្យតារាៗ រួមទាំងមហាជនជាច្រើនក្នុងកម្មវិធីពានរង្វាន់ Grammy នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ខណៈលោកស្រីបានដើរឡើងលើវេទិកា ដើម្បីប្រកាសពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ ដោយពាននេះដែរបានទៅលើតារាចម្រៀង Taylor Swift។
វត្តមានរបស់តារាចម្រៀងស្រីជើងចាស់ដ៏ល្បីរូបនេះ បានធ្វើឱ្យតារាៗជាច្រើនក្រោកឈរឡើងបង្ហាញការស្វាគមន៍ ដោយក្នុងនោះក៏មានតារាចម្រៀង Taylor Swift ផ្ទាល់ផងដែរ។ គួរបញ្ជាក់ថា Taylor Swift រងការរិះគន់ពីសំណាក់មហាជនអនឡាញ ដោយសារតែរូបនាងឡើងទទួលពានរង្វាន់ តែមិនបង្ហាញការខ្វល់ខ្វាយពីវត្តមានរបស់ Celine។ ទោះជាយ៉ាងណា តារាចម្រៀងល្បីទាំង ២ រូបនេះ ក្រោយចុះពីលើឆាក ពួកគេបានថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាលផងដែរ៕