គ្រូទាយប្រាប់ឱ្យ Bella យកសង្សារឆ្នាំនេះបាន តែដាច់ខាតកុំទាន់ធ្វើរឿងមួយឱ្យសោះ
ចាប់តាំងពីចែកផ្លូវជាមួយនឹងតារាសម្ដែងប្រុស Weir Sukollawat មក តារាសម្ដែងស្រី Bella Ranee កាន់តែធ្វើខ្លួនស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់។ ដោយឡែក បើនិយាយពីការងារវិញក៏ចូលមកជាបន្តបន្ទាប់ផងដែរ។
បើនិយាយពីរឿងរ៉ាវបេះដូង បន្ទាប់ពីចែកផ្លូវគ្នាជាមួយតារាប្រុស Weir ស្រីស្រស់រូបនេះនៅពុំទាន់រកឃើញអ្នកស្អំបេះដូងថ្មីឡើយ ដោយនាងកំពុងតែផ្តោតលើការងារជាសំខាន់ តែថ្មីៗនេះស្រាប់តែតារាស្រី Bella បានបង្ហើបថានាងព្រមបើកចិត្តសិក្សារកអ្នកស្អំបេះដូងថ្មីហើយ។
ដោយឡែក ថ្មីៗនេះ Bella បានទម្លាយឱ្យដឹងថា ក្នុងឆ្នាំថ្មី ២០២៤ នេះ គ្រូទាយបានមើលឱ្យថា អាចយកសង្សារបានហើយ មិនមានបញ្ហាទេព្រោះជើងលេខល្អ។ ដ្បិតថាអាចមានសង្សារ ឬគូស្នេហ៍មែន តែស្រីស្រស់រូបនេះបានឱ្យដឹងបន្ថែមថាគ្រូទាយគឺហាមមិនទាន់ឱ្យបើកបង្ហាញជាសាធារណៈឡើយ៕