ជីវិតពិតមិនដូចក្នុងរឿង! តួឯកប្រុស «Marry My Husband» ដែល Knets រិះគន់លើមុខមាត់ គឺរស់នៅក្នុងផ្ទះតូចអត់សូម្បីតុបាយ
អាចនិយាយបានថានេះជាជោគជ័យដ៏ធំមួយរបស់តារាសម្ដែងប្រុស Na In Woo បន្ទាប់ពីការថតសម្ដែងក្នុងរឿង «Marry My Husband» ដោយសារតែរឿងភាគមួយទទួលបានការគាំទ្រខ្លាំង និង ការទស្សនាកើនឡើងពីមួយភាគទៅមួយភាគ ឈានដល់តារាងកំពូលជារឿងភាគកូរ៉េប្រចាំឆ្នាំ ២០២៤ ដែលមានចំនួនអ្នកទស្សនាច្រើនជាងគេ។
ប៉ុន្តែទោះជាយ៉ាងណា ទស្សនិកជនភាគច្រើនមិនទាន់បានដឹងថា តារាប្រុស Na In Woo មានជីវិតពិតខុសពីក្នុងរឿងដែលសម្ដែងជាតួ Yoo Ji hyuk មានតំណែងជានាយកក្រុមហ៊ុន។ យ៉ាងណាមិញ បង្វែរអារម្មណ៍របស់អ្នកគាំទ្រឱ្យមកដឹងពីជីវិតពិតរបស់តារាប្រុសរូបនេះ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែលោកមិនមែនស្នាក់នៅក្នុងផ្ទះធំទ្រនំខ្ពស់ ដូចក្នុងសាច់រឿងនោះទេ។
ផ្ទុយស្រឡះគឺតួឯកប្រុសរូបនេះ បានរស់នៅក្នុងផ្ទះតូចល្មម ហើយប្រើជីវតយ៉ាងសាមញ្ញបំផុត។ បើតាមការទៅយកបទសម្ភាសផ្ទាល់នៅក្នុងផ្ទះរបស់ Na In Woo បានឃើញជាក់ស្ដែងថា នៅក្នុងផ្ទះរបស់លោកមានត្រឹមតែទូរទស្សន៍ កុំព្យូទ័រ ទូរទឹកកក សូម្បីតែតុញ៉ាំបាយក៏មិនមាន គឺលោកអង្គុយញ៉ាំបាយផ្ទាល់លើឥដ្ឋ។
ចំណែកឯបន្ទប់គឺលោកទុកសម្រាប់ដាក់សម្លៀកបំពាក់ ហើយសម្លៀកបំពាក់លោកមានប្រហែល ១០ កំប្ល៉េប៉ុណ្ណោះទុកសម្រាប់ពាក់ពេញមួយឆ្នាំ។
គួររំឭកផងដែរថា ដំបូងឡើយ Na In Woo បានចូលហ្វឹកហាត់ដើម្បីក្លាយជាតារាចម្រៀងនៅ JYP ក្រោយពីដឹងថាខ្លួនមិនសក្តិសមនឹងដើរលើវិថីសិល្បៈតន្រ្តី តារាប្រុសរូបនេះក៏បានបោះបង់ចោល ហើយប្តូរអាជីពធ្វើជាតារាសម្ដែងវិញ ក្នុងឆ្នាំ ២០១៤៕