ដើមឆ្នាំ ២០២៤ តួឯកប្រុសរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ជះលុយទិញវីឡាតម្លៃជាង ៦ លានដុល្លារ
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសជួរមុខរបស់ប្រទេសកូរ៉េ Kim Soo Hyun ដែលទស្សនិកជនភាគច្រើនស្គាល់មកហើយថាជាតួឯកប្រុសក្នុងរឿងភាគ «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បានលេចឮព័ត៌មានថា តារាប្រុសរូបនេះ បានចាយលុយផ្ទាល់ខ្លួនចំនួន ៦.៥ លានដុល្លារអាមេរិក ទិញវីឡាដ៏ប្រណិតមួយនៅក្នុងក្រុងសេអ៊ូល។
នេះបើយោងតាមការចុះផ្សាយរបស់ Hankook កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា នៅដើមឆ្នាំនេះ តារាប្រុសវ័យ ៣៦ ឆ្នាំរូបនេះ បានទិញវីឡាដ៏ប្រណិតមួយនៅតំបន់ Seongsu-dong ដែលជាតំបន់ប្រជុំដោយវីឡាថ្លៃបំផុត ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ទោះជាយ៉ាងណា នេះមិនមែនជាអចលទ្រព្យទីមួយរបស់លោកនោះទេ ដោយពីមុនៗមក តារាប្រុសរូបនេះក៏បានទិញអចលទ្រព្យចំនួន ២ រួចមកហើយ នៅតំបន់ Seongsu-dong ផងដែរ។ ហើយបច្ចុប្បន្ន តម្លៃសរុបរបស់វីឡាប្រណិតទាំង ៣ របស់លោ កនៅទីនេះ គឺតម្លៃ ២២.៤ លានដុល្លារអាមេរិក៕