(វីដេអូ) បែកគ្នា ២០ ឆ្នាំ តួអង្គម្ដាយកូនរឿង «ទុំទាវ» ចាន់ តារាទី និង ដាញ់ ម៉ូនីកា ជួបម្ដងទៀតបង្ហាញក្ដីនឹករឭកគ្នាខ្លាំង
មហាជនអ្នកគាំទ្រធ្លាប់តាមដានទស្សនាភាពយន្តអក្សសិល្ប៌ខ្មែរដ៏ល្បីរឿង «ទុំទាវ» កាលពីអំឡុងឆ្នាំ ២០០៣ បានជ្រាបហើយពីតួអង្គម្ដាយ យាយផាន់ ដែលសម្ដែងដោយតារាសម្ដែងជ់ើងចាស់ ច័ន្ទ តារាទី និង តួអង្គកូន នាងទាវ សម្ដែងដោយតារាស្រី ដាញ់ ម៉ូនីកា ដែលស្នាដៃសម្ដែងរបស់អ្នកទាំងពីរក្នុងសាច់រឿងបុរាណខ្មែរនេះ ធ្វើឱ្យមហាជនចងចាំដក់ជាប់ក្នុងចិត្តមកដល់សព្វថ្ងៃ។
យ៉ាងណាមិញ ក្រោយពីបញ្ចប់កាលសម្ដែងសាច់រឿងអក្សសិល្ប៌ខ្មែរដ៏ល្បីនេះ ចាប់តាំងពីឆ្នាំ ២០០៣ មក ច្រើនឆ្នាំកន្លងមកនេះ តារាស្រីសម្ដែងជាតួអង្គម្ដាយកូនទាំងពីររូបនេះ ពុំបានជួបគ្នាទៀតឡើយ ដោយតារាស្រី ដាញ់ ម៉ូនីកា ពុំមានវត្តមានក្នុងវិស័យសិល្បៈ ឬសម្ដែងក្នុងភាពយន្តណាមួយទៀតឡើយ ដែលអ្នកនាងបានដកខ្លួនចេញវិស័យសិល្បៈទាំងស្រុងទៅសាងជីវិតគ្រួសាររៀបការមានកូន និង ចេញទៅរស់នៅលើទឹកដីអូស្រ្តាលី។ រីឯចំពោះតារាសម្ដែងស្រីជើងចាស់ អ្នកនាង ច័ន្ទ តារាទី ក៏បានបន្តក្នុងវិស័យសិល្បៈ និង រស់នៅស្រុកខ្មែរ ដែលលេចមុខសម្ដែងភាពយន្តទាំងបុរាណ និង សម័យ មកដល់បច្ចុប្បន្នផងដែរ។
ដោយឡែក ក្រោយពីតួអង្គម្ដាយកូនទាំងពីរបែកគ្នាជាង ២០ ឆ្នាំ ថ្មីៗនេះ ខណៈអតីតតារាសម្ដែងស្រី ដាញ់ ម៉ូនីកា មកលេងស្រុកខ្មែរ ក៏បានឃើញចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «3 FUN» ប៉ះគ្នាជាមួយនឹងតារាសម្ដែងជើងចាស់អ្នកនាង ច័ន្ទ តារាទី ដោយជាការជួបគ្នាម្ដងទៀតរបស់អ្នកទាំងពីរ ក្រោយបែកគ្នាច្រើនឆ្នាំមកនេះ ធ្វើឱ្យអ្នកទាំងពីរបង្ហាញក្ដីនឹករឭកខ្លាំង ព្រមទាំងរៀបរាប់រឿងរ៉ាវជាច្រើនទាំងជីវិតសិល្បៈកាលពីជំនាន់មុន និង ជីវិតឯកជនរបស់អ្នកទាំងពីរផងដែរ៕